ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦នៅសាលាខណ្ឌទួលគោក បានរៀបចំកិច្ចប្រជុំសាមញ្ញាលើកទី២២ របស់ក្រុមប្រឹក្សា ខណ្ឌទួលគោក អាណត្តិទី២ ក្រោមអធិបតីភាព លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ។
កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ជាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីការិយាល័យ សាលាខណ្ឌ កងកម្លាំងប្រដាប់អាវុធទាង៣ ចៅសង្កាត់ និងប្រធានផ្សារនៅក្នុងខណ្ឌ ផងដែរ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូន តាមរបៀបវារៈដែលបានកំណត់ មានមតិទៅកាន់អង្គប្រជុំ ក្នុងឱកាសនោះ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានជម្រុញឲ្យសមត្ថកិច្ចចូលរួមលើកការងារសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរពិសេសនៅក្នុងពេលពិធីបុណ្យចូលឆ្នាំខាងមុខនេះ ដើម្បីបង្កាទប់ស្កាត់បទល្មើសមិនឲ្យកើតមាន សាលាខណ្ឌនឹងរៀបចំឲ្យមានគណៈក្រុមការងារចូលរួមជាមួយនគរបាលមាន ក្រុមប្រឹក្សា សង្កាត់ មេភូមិ ប្រជាការពារ នៅតាមគោលដៅដែលបានកំណត់៕