ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ០២និង១៥នាទី ពិធីប្រគល់ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដើម្បីចែកជូនដល់ប្រជាពលរដ្ឋ តាម សង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក ។
កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ជាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីការិយាល័យ សាលាខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំង៣ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលផងដែរ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌ ទួលគោក។
នាឱកាសនោះលោក ឯក ឃុនដឿន អភិបាលខណ្ឌ ទួលគោកបានស្នើដល់ក្រុមការងារសាលាខណ្ឌ សង្កាត់បន្ទាប់ ពីពេលទទួលបាននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីត្រូវរួសរាន់ចូលរួមធ្វើការចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ឲ្យបានគ្រប់គ្នា ដោយមិនមានបង់កម្រៃសេវាឡើយ ហើយត្រូវចូលរួម សហលើដំណើរការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕