លោក ម៉ន​នី បណ្ឌិត ចូលរួម ក្នុង​កម្មវិធី សម្ពោធ​សមាគមន៍​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ឃុំ រំលេច​

31-March-2016 | ដោយ មែន កំសត់



​ព្រៃវែង ៖  នា​រសៀល ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៦ លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្តាល បាន​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី សម្ពោធ​សមាគមន៍​រោង​ម៉ាស៊ីនកិនស្រូវ ដែលមាន​សហគមន៍​ចំនួន​២២ បាន​ចូលរួម​សហការគ្នាជាមួយ រោង​ម៉ាស៊ីនកិនស្រូវ​នេះ ស្ថិតនៅ​ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​កិច្ចប្រជុំ​សមាសភាព​ចូលរួម​ពី លោក តំណាង​មន្ទីរ​កសិកម្ម​ខេត្ត ប្រធានការិយាល័យ​កសិក​ម្ម មេឃុំ​រំលេច ប្រធាន​សហគមន៍​ទាំង​២២ និង​ប្រជាជន សរុប​ប្រមាណ ជាង​១០០​នាក់​។​

​នាឱកាស​នោះ លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្តាល​បាន​សំណេះសំណាល​ទៅកាន់​បងប្អូន និង​អ្នកចូលរួម​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​បាន​ចូលរួម​សហការគ្នាជាមួយ សហគមន៍​ចំនួន​២២​លើ​ការងារ​បានល្អ​ប្រសើរ អនុវត្តន៍​តាម​បច្ចេកទេស​ក្បួនខ្នាត​ត្រឹមត្រូវ​របស់​មន្ទីរ​កសិក​ម្ម​ខេត្ត រួមទាំង​មាន​ម៉ាស៊ីន​មួយគ្រឿង​ដែល​អាច​កិនស្រូវ​បាន ១​ម៉ោង ៨០០​គីឡូ​ក្រោម ហើយ​ក្នុង​ឆ្នាំ​២០១៥ កន្លងទៅ​រោង​ម៉ាស៊ីនកិនស្រូវ​នេះ​កិនស្រូវ​បាន​ប្រមាណ​៥៦,៥៣៨ តោន ក្នុង​១​ឆ្នាំ  លទ្ធផល​ទាំងនេះ​សបញ្ជាក់​ថា​៖​ស្នាដៃ​ប្រជាកសិករ​យើង​មានការ​អភិវឌ្ឍ លើ​បញ្ហា​ស្បៀង សម្រាប់ ផ្ទុក និង​លក់​ជូន​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុងស្រុក  បានល្អ​ប្រសើរ នឹង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​ទៀតផង  លទ្ធផល​ទាង​អស់នេះ ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែល​បានធ្វើ ប្រទេសជាតិ មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ប្រជាពលរដ្ឋ មាន​ជីវភាព​ធូ​ធារ  ចេះ​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ទំនើប មិន​បុរាណ​និយម ដូច​សម័យមុន ។​

​លោក​អភិបាល​ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​សម្រាប់​គំនិត​ច្នៃ​បង្កើត​ល្អៗ​របស់​ប្រជាកសិករ សមាគមន៍ និង​សហការ​ជាមួយ​មន្ទីរជំនាញ ហើយ​វា​ក៏​ជា មោទនភាព​មួ​យស​ម្រ​ប់ ស្រុក ស៊ីធរ​កណ្ដាល ដែលមាន​សមាគមន៍​ម៉ាស៊ីនកិនស្រូវ ប្រកបដោយ​បច្ចេកវិទ្យា លឿន​ទាន់​ចិត្ត សម្រាប់ បម្រើសេវា អតិថិជន និង​ប្រជាពលរដ្ឋ​ក្នុងស្រុក ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

ចំនួនអ្នកទស្សនា

    20222897

  • ថ្ងៃនេះ4951
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24421
  • ខែនេះ12231
  • ឆ្នាំនេះ995451
  • សរុប20222897