ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន ដឹកនាំដោយព្រះរាជអាជ្ញារង ស៊ិន វិរៈ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំងកត់កន្ទុយលេខ ជ្រកក្រោមស្លាកលេខដូរលុយ មួយកន្លែងស្ថិតនៅតាមផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ភ្នាក់ងារសមត្ថកិច្ច បានរាយការណ៍ថា សម្រាប់ប្រតិបត្តិការមួយនេះ កម្លាំងនគរបាល បានឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ទីតាំង ព្រមទាំងដកហូតសម្ភារៈមួយចំនួនទៀត។ ក្រោយការចុះបង្ក្រាបម្ចាស់ទីតាំងត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តការសួរនាំចាត់ការតាមច្បាប់៕