លោក សុខ សម្បត្តិ ប្រជុំ​ស្តីពី​បញ្ហា​សំណង់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​

31-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នា​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ មាន​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សំណង់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិបតីភាព លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​។​

​កិច្ចប្រជុំ​មានការ​ចូលរួម​ពី លោក អភិបាលរង លោកនាយក​-​នាយករង លោក​ប្រធានការិយាល័យ​នគរូបនីយ៍កម្ម សុរិយោដី សំណង់ និង ភូមិបាល​ខណ្ឌ ការិយាល័យ អន្តរ​វិស័យ​ខណ្ឌ​ផងដែរ ។​

​អង្គប្រជុំ ដំណើរការ​តាមរបៀប​វារ​នៃ​កិច្ចប្រជុំ រួមមាន​៖១/ បញ្ហា​សំណង់​មិន​រៀបរយ​លើដី​សាធារណៈ​ឯកជន​របស់​រដ្ឋ ដី​សាធារណៈ​របស់​រដ្ឋ ដូចជា សំណង់​លើ​បឹងបួរ លើ​ចំណី​ទន្លេ លើ​ចំណី​ព្រែក លើ​ប្រឡាយ ../ ២/ ការងារ​សំណង់​ទូទៅ /៣/ បញ្ហា​ដី​ពុះ​ឡូ និង​ការងារ បញ្ហា​ផ្សេងៗ ...​។​

​មានមតិ​សំណេះសំណាល​នាពេលនោះ ​លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានលើកឡើង​ដែរ​ថា​៖​ការិយាល័យ និង​ លោក ​លោក ស្រី​ដែល​បាន​ចូលរួម​ប្រជុំ​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​រៀ​ប​ចំ​លើ​បញ្ហា​សំណង់​គ្រប់​ប្រភេទ ករណី​សំណង់​ដែល​រំលោភ​និង​គ្មាន​ច្បាប់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ជៀសវាង​មន្ត្រី​ឃុបឃិត​គ្នា រក​លាភសក្ការៈ​នាំ​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ បើ​នៅតែ​ប្រព្រឹត្ត​នឹង​មានប​ញ្ហ​អ្នកនោះ​ត្រូវ​ប្រឈម​ដោះស្រាយ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង​៕

ចំនួនអ្នកទស្សនា

    20223207

  • ថ្ងៃនេះ5261
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24731
  • ខែនេះ12541
  • ឆ្នាំនេះ995761
  • សរុប20223207