អភិបាល​រាជធានី បង្ហាញ​លទ្ធផល​ការងារ​សំខាន់ៗ​ចំនួន​៤ ដែល​សម្រេចបាន​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ជប៉ុន

31-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ នៃ​ប្រទេស​ជប៉ុន បាន​វិល​ត្រលប់​មកដល់​មាតុប្រទេស​វិញ ដោយ​សុវត្ថិភាព នៅ​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​។​

ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​សរសេរ​ក្នុង Facebook ផ្លូវការ​របស់លោក​ថា ក្នុង​ដំណើរ​ទស្ស​កិច្ច​នៅ​ប្រទេស​ជប៉ុន​នោះ លោក និង​ក្រុមការងារ​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​រួមមាន​៖

១-​ការបង្កើត​ក្រុមការងារ រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តូ​ក្យូ ដើម្បី​រៀបចំ​ឯកសារ​ឈានទៅ​ចុះហត្ថលេខា លើ​អនុស្សារណៈ​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព រវាង​ទីក្រុង​ទាំងពីរ​។​
២-​រថយន្តក្រុង ចំនួន​១៨០​គ្រឿង ដែលជា​ជំនួយ​របស់​ជប៉ុន និង​ត្រូវបាន​អនុម័ត​យល់ព្រម ជា​ផ្លូវការ​ឆាប់ៗ​ខាងមុខនេះ ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ខ្សែ​រត់​បន្ថែមទៀត ទៅតាម​ប្លង់គោល​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ។​
៣-​ការគ្រប់គ្រង​សំរាម ដែលមាន​លក្ខណៈ​ល្អប្រសើរ ដោយ​អាច​កែច្នៃ​បានជា​ជី និង​អ្វីៗ​ផ្សេងទៀត​ដែលមាន​ប្រ​យោ​ជ​ន៏ ជាពិសេស​ទឹកស្អុយ ដែល​អាច​កែច្នៃ​បាន​យ៉ាង​ស្អាត​ជា​អតិបរមា ល្អ​ស្ទើរតែ ១០០% មុន​និង​បញ្ចេញ​ចូលក្នុង​ស្ទឹង ទន្លេ ឬ​សមុទ្រ ហើយ​យើង​នឹង​យក​គំរូ​នេះ មក​អនុវត្ត​ន៏​នៅ​កម្ពុជា​យើង​ឆាប់ៗ​នេះ ។​
៤-​ការចង​ស​ម្ព័​ន្ឋ​ភាព​ទីក្រុង​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ ជា​មោទនភាព​មួយ​របស់​រាជធានី​ភ្នំពេញ ដែលជា​ទីក្រុង​ជាដំបូង​គេ​បង្អស់​របស់​ប្រទេស​ជប៉ុន ដែល​បាន​ភ្ជាប់​សម្ព័ន្ធមេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ជា​ផ្លូវ តាម​ការអញ្ជើញ​របស់​អភិបាលក្រុង​តូ​ក្យូ និង​ក្រុង​គី​តា​ក្យូ​ស្ស៊ូ ដើម្បី​ជួបពិភាក្សា ការងារ​ប្តូរ​បទពិសោធន៍​គ្នា​លើ​ការងារ គ្រប់គ្រង​សន្តិសុខ រៀបចំ​សណ្តាប់ធ្នាប់ បញ្ហា​ដឹកជញ្ជូន​៕

ចំនួនអ្នកទស្សនា

    20223167

  • ថ្ងៃនេះ5221
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24691
  • ខែនេះ12501
  • ឆ្នាំនេះ995721
  • សរុប20223167