ព្រៃវែង ៖ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុក ស៊ីធរកណ្ដាល បានដឹកនាំកម្លាំង ចូលរួមចែកមូលនិធិមនុស្សធម៌ ស ខេង ដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៃឃុំរំលេច ស្រុកស៊ីធរកណ្តាល បងប្អូនដែលមានកូនឆ្លងទន្លេ ចំនួន ១៩គ្រួសារបងប្អូនដែលមានអ្នកស្លាប់ ចំនួន ៣គ្រួសារ សរុប ២២គ្រួសារ។
នាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានសំណេះសំណាល និងសាកសួរសុខទុក្ខទៅកាន់បងប្អូនប្រកបដោយភាពស្និទ្ធស្នាលរីករាយ បំផុត ព្រមទាំងបានពាំនាំនូវការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារបក្ស ស្រុក និងខេត្តពិសេស សម្ដេចក្រឡាហោម ស ខេង ប្រធានមូលនិធិ ដែលតែងតែគិតគូរដោះស្រាយ នូវការលំបាក ជូនបងប្អូនក្នុងនាមគណបក្សប្រជាជនកម្ពុជា ទោះបីជាការឧបត្ថម្ភវាតិចតួចតែវាអាចសម្រាលដោះស្រាយជីវភាពបានមួយកម្រិតប្រសើរជាងយើងមិនបានធ្វើមិនបានជួយ ។
លើសពីនោះទៅទៀតលោកអភិបាលក៏បានណែនាំដល់មាតាដែលបានសម្រាលកូនរួចត្រូវថែទាំសុខភាព ទៅទទួលថ្នាំបង្កាគ្រប់ប្រភេទ តាមកាលវិភាគរបស់ពេទ្យនៅតាមមណ្ឌលសុខភាព ដើម្បីកុមារជៀសផុតពីអត្រាការឆ្លងជម្ងឺផ្សេងៗ បន្ទាប់មក លោកអភិបាលក៏បានប្រគលថវិកានូវមូលនិធិ សម្ដេច ស ខេង ជូនស្ត្រីសម្រាលកូន ចំនួន១៩នាក់ និង គ្រួសារអ្នកដែលមានសាច់ញាតិ ស្លាប់០៣ នាក់ សរុប២២ នាក់ ក្នុងម្នាក់ៗថវិកា២០០,០០០រៀលផងដែរ។
តំណាងប្រជាពលរដ្ឋបានត្រេកអរឥតឧបមាចំពោះការផ្ដល់នូវថវិកា ជូនពួកគាត់របស់លោកអភិបាលស្រុក និង បានលើកឡើងថា៖ អនាគត ស្រុកស៊ីធរកណ្ដាល នឹងមានការអភិវឌ្ឍដោយសារការដឹកនាំប្រកបដោយ អភិបាលកិច្ច ល្អ តម្លាភាព សច្ចភាព និង មានការគិគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ សក្ដិសមជាមន្ត្រីល្អ នៅក្នុងមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ ស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕