លោកជំទាវ យក់ សុខា អគ្គ​ស្នងការរង​នគរបាលជាតិ​ចូលរួម សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥

01-April-2016 | ដោយ មែន កំសត់


​កំពង់ឆ្នាំង ៖ តើ​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ មាន​ប៉ុន្មាន ចំណុច​? និង​មាន​អ្វីខ្លះ​? តើ​យើង​ជា​មន្ត្រីនគរបាល ចាំ​គ្រប់​ដែរឬទេ​?  លោកជំទាវ យក់ សុខា អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើក​ជា​សំណួរ​បែបនេះ នៅក្នុង​ពិធី​បិទ​អង្គសន្និបាត បូកសរុប​ការងារ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៦  របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​របស់​ស្នងការដ្ឋាន ដោយមាន​សមាជិក​ចូល​រូ​ម​ជាង​២០០​នាក់ ។​

​លោកជំទាវ​អគ្គ​ស្នងការរង បាន​បន្តថា យើង​ជា​មន្ត្រីនគរបាល​ត្រូវ​ទន្ទេញ​ឱ្យ​ចាំ នៅ​គោលការណ៍​ទាំង​ប៉ុន្មាន​ចំណុច​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ។ ត្រូវ​គ្រប់គ្រង​មុខសញ្ញា​ដែល​ចេញពី​ព​ន្ឋ​នាគារ មុខសញ្ញា​ចាប់​តាម​ដីកា មុខសញ្ញា​គ្រឿងញៀន និង​មុខសញ្ញា​ជួញដូរ​មនុស្ស ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ។

ចំណែក​សមត្ថកិច្ច​នគ​របាល​ចរាចរ​ណ៏ ត្រូវអនុវត្ត​ឱ្យបាន​នូវ​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដោយ​ត្រូវ​អនុវត្តិ​នូវ គោល​ការ​ណ៏ សុភាពរាបសា ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ក្នុង​ការងារ គឺ​សុភាពរាបសារ ទន់ភ្លន់​នោះ គឺ​ចំពោះ​ប្រជាពលរដ្ឋ តែ​ម៉ឺងម៉ាត់​នឹង​ការងារ​នោះ គឺ​សំដៅ លើ​អ្នក​មិន​គោរព​ច្បាប់​ចរាចរ បើកបរ​ក្នុងពេល​ស្រវឹង ហើយ ជិះ​ម៉ូតូ​គ្មាន​ពាក់មួក និង​ស្រែកជេរ​សមត្ថកិច្ច​ក្នុងពេល​បំពេញការងារ យក​ម៉ាស៊ីនថតរូប ថត​សមត្ថកិច្ច​ជាដើម គឺ​មិន​ទុក​គាត់​ឱ្យ​ចង្អុល មុខ​សមត្ថកិច្ច​នោះទេ គឺ​អញ្ជើញ​គាត់​ទៅ​ប៉ុស្តិ៍​រក​កន្លែង​ឱ្យ​គាត់​សម្រាក​ឱ្យបាន​ត្រឹមត្រូវ ហើយ​បើ​នៅតែ​មិន​ស្របតាម​ដាក់ គឺ​ខ្នោះ​តែម្តងទៅ ព្រោះ​កន្លងមក​ធ្លាប់មាន​ហើយ ។​

​ត្រូវ​ចេះ​អប់រំ​ប្រជាពលរដ្ឋ​ពី​គ្រោះ​អគ្គិភ័យ ព្រោះ​ជា​រដូវប្រាំង​រាំងស្ងួត  និង​ជា​រដូវក្តៅ​ខ្លាំងណាស់​នា​ឆ្នាំនេះ ដោយ​ឱ្យ​ពួកគាត់​ចេះ​ប្រការ​ដោយ​ខ្លួនឯង ត្រូវមាន​ទឹក​ក្នុង​ពាង​ពេញ​ជាប្រចាំ ដើម្បី​ជួយសង្គ្រោះ​ដោយ​ខ្លួនឯង​មុនពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ស្នងការ​នគរបាល​ខេត្ត​ទៅដល់ ព្រោះ​ពេលខ្លះ​កន្លែងកើតហេតុ​នៅ​ឆ្ងាយ  និង​ជា​ចុងក្រោយ សូម​ក្មួយៗ​ជា​នគរបាល​ចូល​ថ្មី ក្មេងៗ​ត្រូវខិតខំ​រៀ​ត​សូត្រ ទាំង​ការងារ​រៀនសូត្រ ទាំង​ចំណេះ​ទូរ​ទៅ និង​ពិសេស គឺ​រៀនសូត្រ​ពី​បច្ចេកវិទ្យា​សម័យថ្មី ព្រោះ​អ្វី​ក៏ត្រូវ​ការ​កុំព្យូទ័រ​ដែរ​ទាំង​ការ​គ្រប់​គ្រង់​ទិន្នន័យ ផ្សេងៗ​ជាដើម សម្រាប់​នគរបាល​ចាស់ៗ គឺ​ជិត​ចូលនិវត្តន៍​អស់ហើយ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត បានលើកឡើង​ពី​ការងារ​ដែល​កំពុង​អភិវឌ្ឍ និង​គម្រោង​អភិវឌ្ឍន​ក្នុងពេល​ខាងមុខ របស់​សាលាខេត្ត​កំពង់ឆ្នាំង ដូចជា​ការធ្វើ​សួនច្បារ​មាត់ទន្លេ ការជម្លាស​ប្រជាពលរដ្ឋ​លើផ្ទះ​បណ្តែត​ទឹក ការធ្វើ​ផ្លូវ​ថ្មី​តាម​មាត់ទន្លេ និង​ធ្វើ​ផ្សារ​ថ្មី​លើដី​ចុង​កោះ ព្រម​ជា​មូ​យ​ការយក​ផែ​ណ្តែ​ត​ទឹក​ទាំង​៣ មាន​ផែ​ទេសចរណ៍ ផែ​ដាក់​ទំនិញ និង​ផែ​ដឹកជញ្ជូន​អ្នកដំណើរ​ជាដើម ។

ដោយឡែក​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​បាន​រាយ​ការ​ណ៏​ពី​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ដើម្បី​ធានាបាន​សុខសន្តិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ  រស់នៅ​ដោយ​សេចក្តីសុខ ប្រកបមុខរបរ​ចិញ្ចឹមជីវិត សំដៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ​ជាដើម ។ នៅក្នុង​ពីនេះ​ផងដែរ ក៏មាន​បំពាក់​មេដាយ មាស​ការងារ ជូន​ដល់​មន្ត្រីនគរបាល​ដែលមាន​ស្នាដៃ​ចំនួន​១៩​នាក់ ក្នុងចំណោម​១៤៥​នាក់ និង​លិខិត​សរសើរ​ចំនួន​១៣​រូប​ក្នុងចំណោម​៥៥​រូប​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20223157

  • ថ្ងៃនេះ5211
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24681
  • ខែនេះ12491
  • ឆ្នាំនេះ995711
  • សរុប20223157