ភ្នំពេញ ៖ ការលក់ដូរគ្រឿងដង្វាយ នៅលើផ្លូវជាប់នឹងព្រះអង្គដង្កើត្រូវបានបញ្ឈប់បន្ទាប់ពីអាជ្ញាធរ បានរៀបចំកន្លែងសមរម្យមួយនៅលើសួនច្បារខាងត្បូងនៃព្រះអង្គដង្កើ ដើម្បីបញ្ចប់ភាពអនាធិបតេយ្យនិងការកកស្ទះចរាចរណ៍លើផ្លូវ ព្រះស៊ីសុវត្ថិដោយសារតែការលក់ដូរនេះ។
លោកគួច ចំរើន អភិបាលខណ្ឌដូនពេញនិយាយឲ្យដឹងនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦ថា ការលក់ដូរគ្រឿងដង្វាយនៅសងខាងផ្លូវ និងនៅលើបរិវេណជុំវិញ ព្រះអង្គដង្កើត្រូវបានបញ្ឈប់ហើយបន្ទាប់ពីសាលាក្រុងបានរៀបចំកន្លែង មួយនៅលើសួនច្បារខាងត្បូងព្រះអង្គដង្កើ(មុខសាលាឧទ្ធរណ៍)ដោយ មានដំបូលត្រឹមត្រូវសម្រាប់បងប្អូនលក់ដូរ។
មន្ត្រី អាជ្ញាធរខាងលើនិយាយទៀតថា មិនមែនតែអ្នកលក់គ្រឿងដង្វាយទេដែលតម្រូវឲ្យទៅនៅចុងខាងត្បូងនៃ សួនច្បារនេះ កន្លែងផ្ញើរកង់ ម៉ូតូនិង រថយន្តក៏ឲ្យទៅនៅទីនោះដែរ។ នៅទីនោះកំពុងត្រូវបានសាងសង់បន្ទប់ទឹកសាធារណៈជាថ្មីឡើងវិញ។
អភិបាលខណ្ឌខាងលើនិយាយនៅក្នុងឱកាស ជួបសំណេះសំណាលជា មួយនឹងប្រជាពលរដ្ឋលក់គ្រឿងដង្វាយទាំងអស់នៅព្រះអង្គដង្កើកាលពី ដើមសប្តាហ៍នេះថា សាលាក្រុងបានរៀបចំឲ្យមានរោងមានដំបូលស្អាត សម្រាប់បងប្អូនលក់ដូរ បងប្អូនលក់ដូរមិនត្រូវដណ្តើមម៉ូយគ្នារហូតទៅដល់លើផ្លូវទៀតទេ។ បងប្អូនត្រូវថែរក្សាកន្លែងលក់ឲ្យបានស្អាតបាតនិងមានសេចក្តី ថ្លៃថ្នូរ។
អាជ្ញាធរបានធ្វើការបញ្ឈប់ការលក់ដូរគ្រឿង ដង្វាយនៅនឹងទីតាំងជាប់ព្រះអង្គដង្កើនេះដោយសារអ្នកលក់ដូរកន្លងទៅ បានប្រជែងគ្នាលក់នៅលើផ្លូវជាមួយនឹងអ្នកដែលត្រូវមកបន់ស្រន់បាន ឈប់យានយន្តពេញដែននៅសងខាងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និង កកស្ទះចរាចរណ៍រាល់ថ្ងៃរួចមក។
ការរៀបចំសណ្តាប់នៅលើ សួនច្បារមុខព្រះបរមរាជវាំង និង សួនច្បារតាមមាត់ទន្លេខាងលើត្រូវបានគេឃើញថាអាជ្ញាធរខណ្ឌដូនពេញយ កចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសបញ្ហាអនាមយ័ ដែលតែងតែប្រមូលគ្នាមកបោសសម្អាតលាងសម្អាត និង បានធ្វើការណែនាំជាបន្តបន្ទាប់ទៅដល់អ្នកលក់ដូរនិងអ្នកមកដើរលេង កម្សន្តឲ្យចូលរួមសម្អាតទាំងអស់គ្នាទៀតផង៕