ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ លោក លី សាវេត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ២០គ្រួសារ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីសំណេះសំនាលនេះមានការចូលរួមពី លោកលោកស្រីជាក្រុមការងារ សាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យុវជន មេភូមិ និងប្រជាពលរដ្ឋផងដែរ។
មានមតិទៅកាន់បងប្ងូននាឱកាសនោះលោក លី សាវេត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌនិង ជាអភិបាលខណ្ឌសែនសុខ បានសាកសួសុខទុក្ខនិងពាំនាំនូវការនឹករលឹកពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋប្រកបដោយសមភាពមិនរើសអើង និន្នាការនយោបាយអ្វីឡើយ លើសពីការសំណេះសំនាលលោកអភិបាលខណ្ឌ ក៏បានផ្ដល់នូវសម្ភារៈនិងថវិកាដល់គ្រួសារក្រីក្រចាស់ជរា ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ឃីត(សារុង ក្រមា មុង ភួយ)ចំនួន ០១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ក្នុងនោះសប្បុរសជនលោក ទូច ខាន់ដា អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀលទៀតផង ៕