ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ អង្គការមូលនិធិកុមារកម្ពុជា និង អាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ បានសហការធ្វើវេទិកាសាធារណៈភូមិ សង្កាត់ មានសុវត្ថិភាព។
ពិធីនេះមានវត្តមានចូលរួមពីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ អនុសេនីយ៍ឯក ម៉ៅសាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ មេភូមិទាំង១៦ និង ប្រជាពលរដ្ឋប្រមាណ៩០០នាក់ ផងដែរក្រោមអធិបតីភាព លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាងអធិការរង នគរបាលខណ្ឌមានជ័យ និងលោក អនុសេនីយ៍ឯក ឡាក់ ស៊ីដេត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ។
បន្ទាប់ពី លោក សេងសាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានធ្វើបទបង្ហាញជូន និងរបាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ របស់ សមត្ថកិច្ច និង អាជ្ញាធរ ដែលបានអនុវត្តន៍នាពេលកន្លងមក ហើយលោកក៏បានជម្រាបជូននូវគោលនយោបាយ ភូមិ សង្កាត់មាន សុវត្ថិភាព ៩ចំនុច ដល់ប្រជាពលរដ្ឋដែលបានចូលរួមឲ្យបានយល់ដឹងនិងជ្រាបរួចមក។
នាឱកាសនោះ ភាព លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានធ្វើការសំណេះសំណាលទៅកាន់បងប្អូន អ្នក ចូលរួមប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល បំផុត លើសពីការសំណេះសំណាល លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និង ចូលរួម សហការ លើការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធ ភាព មិនប្រព្រឹត្ត ល្បែងស៊ីសងគ្រប់ប្រភេទ មិនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងករណីនៅតែល្មើស មិនព្រមបញ្ឈប់ សមត្ថកិច្ចនិងអាជ្ញាធរ នឹងបន្ត ការបង្ក្រាប ស្រាវជ្រាវ ស្វែងរក យកជនដែលប្រព្រឹត្តនោះមកដាក់ទោសឲ្យខានតែបាន លោកក៏បានបន្តផងដែរថា៖ សូមបងប្អូនចូលរួមសហការផ្ដល់ព័ត៌មាន ពាក់ព័ន្ធ សភាព ការ កើតឡើង ឬ ការងារផ្សេងៗ តាមរយៈលេខទូរសព្ទ សាលាសង្កាត់ ប៉ុស្តិ៍នគរបាល ឬតាមរយៈលោកមេភូមិ ដើម្បី ថ្នាក់សង្កាត់មានវិធានការទប់ស្កាត់បានទាន់ពេលវេលា៕