សមត្ថកិច្ច​ធ្វើការ​ណែនាំ​ដល់​យុវនារី មួយចំនួន​ដែល​ធ្វើ​ចរាចរណ៍​តាមផ្លូវ ស្លៀក សំលៀកបំពាក់ សិច​ស៊ី​

02-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ ​សមត្ថកិច្ច​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន បានធ្វើ​ការណែនាំ​ដល់​យុវនារី​មួយចំនួន​ដែល​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ហើយ​ស្លៀក សំលៀកបំពាក់​លេច​លើ​លេច ក្រោម សិច​ស៊ី បណ្ដាល​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​និង​ខុស​ប្រាសចាក​ប្រពៃណី នៅត្រង់ ម្ដុំ​កោះ​ពេជ្រ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​កន្លងមក ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​បានចេញ​លិខិត​ណែនាំ​ដល់​នារី ជា​សិល្បៈ​ក៏ដូចជា​នារី​ខ្មែរ​មួយចំនួន​ដែល​បាន​ស្លៀកពាក់​ហួស​ព្រុំដែន ដូចជា​៖​បង្ហាញ​សាច់ ស្លៀក​ខើច​លើ​ខើច​ក្រោម បង្ហាញ​ដើមទ្រូង ខ្លួន​ទទេ​ធ្វើ​ឲ្យ​បាត់បង់​កេរ្តិ៍ខ្មាស់ និង​ប្រពៃណីជាតិ ក្នុងករណី​បើ​នៅតែ​ប្រព្រឹត្ត​ក្រសួង​នឹង​ជ​ម្រូ​ញ​វិធានការណ៍​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការអប់រំ​កិច្ចសន្យា ករណី​មិន​រាងចាល​ធ្វើការ​ផាកពិន័យ​ផងដែរ ។​

​មន្ត្រី​សមត្ថកិច្ច ក៏​សូម​សំណូមពរ សូម​យុវនារី​ទាំងឡាយ​មេត្តា​អនុវត្តន៍​នូវ​ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ក្នុងនាម​ជា​សុភាពនារី​​មេ​ត្តា​កុំ​ចម្លង​វប្បធម៌​បរទេស ដូចជា​៖​អ្នកខ្លះ​លេច​សុដន គូទ​នៅ​កណ្ដាល វាល  ប្រៀបដូចជា​បង្ហាញ​កេរ្តិ៍​ម្ដាយ​ជា​សាធារណៈ ពិសេស​នាឱកាស​ដើរ​កំសាន្ត ឬ​បុណ្យ ប្រពៃណីជាតិ  ហើយ​កំ​រៀន​តាម​ដូច​យុវជន​ទាំងនេះ​អី​៕

ចំនួនអ្នកទស្សនា

    20223217

  • ថ្ងៃនេះ5271
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24741
  • ខែនេះ12551
  • ឆ្នាំនេះ995771
  • សរុប20223217