ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០២ខែ មេសា ឆ្នាំ២០១៦ នៅសាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំកម្មវិធីសំណេះសំណាល ជាមួយកងកម្លាំងនគរបាល និង អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ពិធីសំណេះសំណាលនេះមានវត្តមានចូលរួម ពីលោក លោក ស្រីជាមន្ត្រី សាលាខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កងកម្លាំងនគរបាល ក្នុងខណ្ឌ កំលាំងនគរបាល អគ្គិភ័យ សរុបប្រមាណ ចំនួន៣៤៥នាក់ ក្រោមអធិបតីភាព លោក ហែមដារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ។
នាឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ បានមានមតិសំណេះសំណាល ទៅកាន់ កងកម្លាំង ដែលបានចូលរួមប្រកបដោយ ភាព ស្និទ្ធស្នាល និងរីករាយបំផុត លោកក៏បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំង ទាំងអាវុធហត្ថ នគរបាលដែលបានលះបង់ ពេលវេលាចូលរួម បេសកកម្មការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខក្សេមក្សាន្ត សហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បានល្អប្រសើរ «ដែលជាកម្លាំងស្នូល ដោយយើងមិនអាចខ្វះបាននូវកម្លាំង អាវុធហត្ថ នគរបាល នេះបានឡើយ » ។
ក្រោយ ពី កិច្ចសំណេះសំណាលចប់ លោក អភិបាលខណ្ឌក៏ បាន ផ្តល់ថវិកាលើកទឹកចិត្ត ជូនក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលនិងស្រាបៀរ1កេស នគរបាលប៉ុស្តិ៍ ១ប៉ុស្តិ៍៥០ម៉ឺនរៀល និងបានបន្ថែមចំនួនពីរអង្គភាព២លានរៀលផងដែរ៕