កណ្ដាល ៖ នាព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានធ្វើវេទិកាជួបសំណេៈសំណាលសួរសុខទុក្ខជាមួយអាជីវករផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
ពិធីនេះអញ្ជើញជាកិត្តិយស់ពីសំណាក់ ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក-អភិបាលរងស្រុកកងកម្លាំងទាំង៣លោកមេឃុំលោកមេភូមិនិងមន្រ្តីរាជការដែលមានការពាក់ព័ន្ធផងដែរសរុបអ្នកចូលរួម ចំនួន ១៧៥នាក់។
នៅក្នុងវេទិកានេៈដែរអាជីវករបានលើកឡើងនូវផលប៉ះពាល់នៃការលក់ដូរការពង្រីកផ្លូវក្នុងផ្សារធ្វើអោយប៉ះពាល់ដល់តូបរបស់ពួកគាត់ហើយ ឯកឧត្តមម៉ៅភិរុណអភិបាលខេត្តនិងសន្យាយកកង្វល់និងសំណូរពររបស់បងប្អូនអាជីវករមកដោះស្រាយអោយបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខនេៈ ៕