ឯកឧត្តម បណ្ឌិត ម៉ៅ ភិ​រុណ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​តា​លន់​

04-April-2016 | ដោយ មែន កំសត់



​កណ្ដាល ៖​នា​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៦​នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​តា​លន់ ស្រុក​ស្អាង​។​

​ក្នុង​វេទិកា​នេះ​ក៍មាន​វត្តមាន ឯកឧត្តម​-​លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ជា​អភិបាលរង​ខេត្ត និង​មន្ត្រី​រាជា​ការ​តាម​បណ្តា​មន្ទីរ​ជុំវិញ​ខេត្ត​ផងដែរ​និង​ប្រជាពលរដ្ឋ ចំនួន​៧០០​នាក់ ។

​វេទិកា​នេះ​ធ្វើឡើង​គឺ​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​បានលើកឡើង​នូវ​សំណូមពរ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​តាម​ភាពជាក់ស្តែង ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើការ​ដោះស្រាយ​ជូន​។
នៅពេល​បញ្ចប់​វេទិកា ឯកឧត្តម  ម៉ៅ​ភិ​រុណ ក៏បាន​ប្រគល់​ថវិកា​ដ​ល់​អ្នកចូលរួម​ក្នុង​ម្នាក់​១​ម៉ឺន​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20223077

  • ថ្ងៃនេះ5131
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24601
  • ខែនេះ12411
  • ឆ្នាំនេះ995631
  • សរុប20223077