ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានដឹកនាំមន្ត្រី អត្រានុកូលដ្ឋាន ចុះធ្វើសំបុត្រកំណើតឲទារកទើបនឹង កើតនៅក្នុងមូលដ្ឋានសង្កាត់សង្កាត់ច្រាំងចំរេះទី២។
យោងតាមរបាយការណ៍របស់លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២បានឲ្យដឹងថា ៖ ក្រុមការងារយើង បានចុះអនុវត្តន៍បានជាលទ្ធផល រួម ៖នៅភូមិក បានចំនួន ០២នាក់ និងស្រី ០១នាក់ ដោយឡែក នៅភូមិឃ ចំនួន ៤ នាក់ និងស្រី ៤ នាក់ សរុបបាន ៦នាក់ និងស្រី ៥ នាក់ ។ សកម្មភាពនេះគឺ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា « ចូរមន្ត្រីរាជការទាំងអស់ ត្រូវខិតខំយកចិត្ត ទុកដាក់បំរើប្រជាពលរដ្ឋអោយបានល្អ ធ្វើអោយបាន ធ្វើអោយលឿន និង មានតម្លាភាព ៕