ភ្នំពេញ៖ សាលាសង្កាត់ស្ទឹងមានជ័យ បានរៀបចំឱ្យមានការរាំរបាំត្រុដិជូនពរឆ្នាំថ្មី និងដើម្បីដេញនូវឧបទ្រពទាំងឡាយឆ្នាំចាស់ និងនាំមកវិញនូវសេរីសួស្តី លាភជ័យទាំងពួងក្នុងឆ្នាំថ្មី ឆ្នាំវក ព.ស ២៥៥៩ ដែលនឹងឈានចូលមកដល់នាចូលមកដល់នៅថ្ងៃពុធ ទី ១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ យប់ ដោយមានបុត្រីទី ៤ របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី ។ទ្រង់សោយទឹកដោះស្រស់ អម្ពរពណ៌ខៀវខ្ចីស្រស់ស្រទន់ ជិះសត្វលាជាយាន្តជំនិះ។
ការរៀបចំឱ្យមានការសម្តែងរបាំត្រុដិនេះ ក៏ដើម្បីចូលរួមថែរក្សា ការពារវប្បធម៌ជាតិ និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ការពារកុំឱ្យមានគ្រោះមហន្តរាយកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរ ។
គួរបញ្ជាក់ថា របាំត្រុដិ គឺជារបាំដ៏មានប្រជាប្រិយភាព គួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ហើយតាមជំនឿគេលេងរបាំត្រុដិ គឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ៕