ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ តំណាងលោក លី សាវេត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បានដឹកនាំក្រុមការងារអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីទើបតែឆ្លងទន្លេរួចចំនួន ១២គ្រួសារ ស្ថិតក្នុងមណ្ឌលសុខភាពភ្នំពេញថ្មី ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានណែនាំអោយយកចិត្តទុកដាក់តាមដាន និងថែទាំសុខភាពអោយបានទៀតទាត់នៅមណ្ឌលសុខភាព ។ ជាមួយនេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ារី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន មុងចំនួន០១ កន្សែងពោះគោចំនួន០១ ថ្នាំ និងច្រាស់ដុសធ្មេញចំនួន០១ និងម្ស៉ៅផេតសាត់ចំនួន ០១កំប៉ុង ចំពោះកន្ទេលចំនួន០១(បន្ថែមជូនស្ត្រីកូនខ្ចី ០១គ្រួសារ) និងទទួលថវិកាចំនួន ២០.០០០រៀល ក្នុងនោះថវិកាចូលរួមសប្បុរសជនលោក ទូច ខាន់ដា អនុប្រធានអនុសាខាក្នុងមួយគ្រួសារ ១០.០០០រៀល ដោយឡែក ស្ត្រីកូនខ្ចីចំនួន ០១គ្រួសារ ទទួលបានថវិកាចំនួន ៥០.០០០រៀល និងប្រជាពលរដ្ឋម្នាក់មានជម្ងឺរបេងទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ ៕