កណ្ដាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ចាស់ជរាគ្មានទីពឹង និងជនពិការ ក្នុងភូមិតារាប និងភូមិស្លាតាអោន ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៦ ។
អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូននាពេលនោះ គ្រួសារនីមួយៗទទួលបាន ៖
អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ឃីត១ (សារុង មុង ភួយ ក្រមា) និងថវិកាមួយចំនួន ៕