លោក ឃ្លាំង ហួត​ចែក​អំណោយ​ប្រជា ពលរដ្ឋ​ក្រីក្រ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​នៅ​សង្កាត់​ព្រែក លៀប​

06-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នា​២០១៦ អនុសាខា​កាកបាទក្រហម​ខណ្ឌ​ជ្រោយចង្វារ បានរៀបចំ​ពិធី​ចែក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជា ពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក លៀប ខណ្ឌ​ជ្រោយចង្វារ ចំនួន​៣៥​គ្រួសារ ក្នុងនោះ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​ចំនួន​៣ គ្រួសារ​,​ជនពិការ​ចំនួន​គ្រួសារ​,​ចាស់ជរា​ចំនួន​3​គ្រួសារ​,​ជនក្រីក្រ​ចំនួន​១៥​គ្រួសារ និង​ជនក្រីក្រ​មាន​ជនក្រីក្រ​មាន​ជំ​ជឺ​ធ្ងន់ធ្ងរ​មិន​អាចមក​ទទួល​អំណោយ​បាន​ចំនួន​៥ គ្រួសារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឃ្លាំង ហួត ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម ខណ្ឌ​ជ្រោយចង្វារ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ។​

នាឱកាស​នោះ​លោក ឃ្លាំង ហួត ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ជ្រោយចង្វារ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ​បាន​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រកបដោយ​ភាពស្និទ្ធស្នាល លើសពីនោះ​ទៅទៀត​លោក​ក៏បាន​នាំនូវ​អំណោយ​៖​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន  អង្ករ​៣​គ ក មី​យើង​១​កេស​តូច​,​ត្រីខ កំប៉ុង ១​យួ​ស្មើ​១០​កំប៉ុង​,​ឃី​ត​១​ភួយ​១ ម៉ុង ១​សា​រ៉ុង​១,​ក្រ មា​១) ដោយមាន​ការចូលរួម​ឧបត្ថម្ភ​បន្ថែម​មាន​÷

​លោក ឃ្លាំង ហួត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ក​ម្ព​ជា​បាន​ឧបត្ថម្ភ​ថវិកា​៤០០០០​រៀល​១​គ្រូ​សារ​​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​បាន​ឧបត្ថម្ភ​ថវិកា​១0,000៛/​គ្រួសារ ។​

​ដោយឡែក​ព្រះចៅអធិការ​វត្តវ៉ា​រិន្ទ​ព្រែក លៀប​ព្រះនាម សុខ សុភាព ក៏បាន​ចូលរួម​ឧបត្ថម្ភ​បន្ថែមចំនួន​៣០​គ្រួសារ​លើ​ចំនួន​រួម​35​គ្រួសារ​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​÷​អង្ករ​១៥​គក​,​មី​១០​កញ្ចប់​,​ទឹកត្រី​១​ដប​,​ទឹកស៊ីអ៊ីវ​១​ដប និង​ថវិកា​១​ម៉ឺន​រៀល ។​

​បន្ទាប់ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ខណ្ឌ​ជ្រោយចង្វារ បានបញ្ចប់​ពិធី​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា នៅក្នុង​សាលាឆាន់​វត្តវ៉ា​រិន្ទ​ព្រែកលៀប​រួចមក លោក​អភិបាលខណ្ឌ​បានប្រគល់​ភារៈកិច្ច​ជូន​លោកស្រី អ៊ួ​ង ផល្លា ត្រូវជា​ភរិយា​លោក ដោយ​រួម​ដំណើរ​ជាមួយ​លោក លោកស្រី​ជា​អភិបាលរងខណ្ឌ លោក​ចៅ សង្កាត់ និង​ក្រុមការងារ​ខណ្ឌ​-​សង្កាត់​-​ភូមិ អោយ​អញ្ជើញ​បន្តដំណើរ​ចុះទៅ​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដល់​ខ្នង​ផ្ទះ​ក្នុង​សហគម​ន៏​ដី​មាស ភូមិ​ព្រែក លៀប ជា​ជនក្រីក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​គ្រួសារ​ដែល​មិន​អាចមក​ទទួល​អំណោយ​នៅ​កន្លែង​ប្រារព្វ​ពិធី​ចែក​បាន ៕

ចំនួនអ្នកទស្សនា

    20222557

  • ថ្ងៃនេះ4611
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24081
  • ខែនេះ11891
  • ឆ្នាំនេះ995111
  • សរុប20222557