លោក ហែម​ដា រិ​ទ្ធ​៖ បើ​ខ្ញុំ​ឃុបឃិត​លក់​ដី​ទីស្នាក់ការ​សាលា​បុណ្យ នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ សូម​ឲ្យ​ឡាន​បុក​ស្លាប់​ចុះ

06-April-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ជិត​២០០​គ្រួសារ ជួប​សំណេះសំណាល​ជុំវិញ អំពី​បញ្ហា​ពាក់ព័ន្ធ​ដែល​ចោទ អាជ្ញាធរ​ឃុបឃិត​ជាមួយ​មន្ទីរ​សុខាភិបាល និង​ឈ្មួញ​លក់​ដី​សាលា​បុណ្យ​មួយ​នេះ ដែលមាន​ទំហំ​ទទឹង​៣០​ម៉ែត្រ គុណ​នឹង​៥០​ម៉ែត្រ​។​
​លោក ហែម ដា​រិ​ទ្ធថ្លែងថា ៖ករណី​ខាងលើនេះ​លោក​មិន​បានដឹង និង​ឃុបឃិត​លក់​ដី​ទីស្នាក់ការ​សាលា​បុណ្យ​នេះ​ទេ លោក​បាន​ស្បថ​ចំពោះមុខ​ព្រះ និង​ប្រជាពលរដ្ឋ​អស់ពី​បេះដូង​ថា បើសិនជា​លោក​មានបំណង​លក់​ទីតាំង​ខាងលើនេះ ពេល​លោក​ចេញទៅ​វិញ សូម​ឲ្យ​ឡាន​បុក​លោក​ទៅ​ចុះ​។ លោក​បាន​បន្តទៀតថា ទីតាំង​ខាងលើនេះ​ជា​របស់​របស់​មន្ទីរ​សុខាភិបាល ដែល​បញ្ចូល​ជា​របស់​រដ្ឋ មាន​គំរោង​បង្កើត​មណ្ឌល​សុខភាព​ជូន​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើ​ក្រសួង​មន្ទីរ​សុខាភិបាល មាន​គំរោង​បង្កើត​មណ្ឌល​សុខភាព​នោះ សូម​ជ្រើស​ទីតាំង​ផ្សេង​ពី​កន្លែង​មួយ​នេះ​ទៅ ហើយ​ទីតាំង​ខាងលើនេះ ប្រជាពលរដ្ឋ​នាំគ្នា គោរពបូជា​ព្រះពុទ្ធសាសនា​តាំងពី​ឆ្នា​១៩៧៩​មកម្ល៉េះ ប្រជាពលរដ្ឋ​សំណូមពរ​ទុក​សាលា​បុណ្យ​មួយ​នេះ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ពិធីបុណ្យ​ផ្សេងៗ និង​គោរពបូជា​ព្រះពុទ្ធសាសនា​។​
លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​បាន​បន្តថា លោក​នឹង​ពាំនាំ​បញ្ហា ដែល​ប្រជាពលរដ្ឋ​លើកឡើង​ទាំងអស់ ទៅ​អភិបាល​រាជធានី និង​មន្ទីរ​សុខាភិបាល​ជុំវិញ​បញ្ហា​មួយ​នេះ​៕

ចំនួនអ្នកទស្សនា

    20222547

  • ថ្ងៃនេះ4601
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24071
  • ខែនេះ11881
  • ឆ្នាំនេះ995101
  • សរុប20222547