សាលាខណ្ឌ​ឫស្សីកែវ បើក​កិច្ចប្រជុំ​ស្តីពី​ការ ផ្តល់​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​តិ​ខ្មែរ

06-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នេះ សាលាខណ្ឌ​ឫស្សីកែវ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ក្នុង មូលដ្ឋាន​សង្កាត់​ទាំង​៦ នៃ​ខណ្ឌឫស្សីកែវ ក្រោម​អធិបតីភាព លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ និង​លោក លីន ញ៉​ក់ អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម ពី លោក​លោកស្រី​ជា ក្រុមប្រឹក្សា​សង្កាត់​ទាំង​៦ លោក​អធិការនគរបាល​ខណ្ឌ នាយប៉ុស្តិ៍ នគរបាល​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ សរុប ប្រមាណ​២៥​នាក់​។​

​យោងតាម​របាយការណ៍​របស់​នគរបាល ជំនាញ​ទទួល​ផែន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ឲ្យ​ដឹងថា​៖ មូលដ្ឋាន​សង្កាត់​ទាំង​៦ នៃ​ខណ្ឌឫស្សីកែវ​ដែល​ត្រូវ​ផ្តល់ជូន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ មានដូចជា សង្កាត់​ទួល​សង្កែ ផ្តល់ជូន ២,០០០​សន្លឹក សង្កាត់​ស្វាយប៉ាក ចំនួន​៤៧៣​សន្លឹក សង្កា​ត់គ​.​ម​៦ ចំនួន​១,០៧៨​សន្លឹក សង្កាត់​ច្រាំង​ចំរេះ​១ ចំនួន​១,១៤៧​សន្លឹក សង្កាត់​ច្រាំង​ចំរេះ​២ ចំនួន​១,១៦៧ សន្លឹក សង្កាត់​ឫស្សីកែវ ចំនួន​១,៧៥១​សន្លឹក​។​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទាំង​៦ នៃ​ខណ្ឌឫស្សីកែវ សរុប​មាន​ចំនួន​៧,៦១៦​សន្លឹក ក្នុងនោះ​មាន​ប្រុស​៣,៧២០​សន្លឹក​។​

​នាឱកាស​នោះ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​បានបង្ហាញ គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​ខាងលើនេះ គឺ​ដើម្បី​ជូនដំណឹង​ដល់ ចៅសង្កាត់​, នាយប៉ុស្តិ៍ និង​មេភូមិ​ទាំងអស់ យក​អត្តសញ្ញាណប័ណ្ណ​ដែល​ទទួលបាន​នាពេលនេះ ទៅ​ចែកជូន​ប្រជាពលរដ្ឋ អោយបាន​ដល់ដៃ និង​តាម​ខ្នង​ផ្ទះ​។​

​លោក​អភិបាលរង បាន​ផ្ដោត សំខាន់​ជាពិសេស​គឺ​ស្នើ​ឲ្យ អាជ្ញាធរ​ភូមិ​-​សង្កាត់ សួរ​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែមថា ពួកគាត់​បាន​ទៅ​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហើយ​ឬ​នៅ​? បើ​មិនទាន់មាន​សូម​អាជ្ញាធរ ភូមិ​-​សង្កាត់​ជួយ​ដោះស្រាយ​បន្ទាន់​៕

ចំនួនអ្នកទស្សនា

    20222327

  • ថ្ងៃនេះ4381
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23851
  • ខែនេះ11661
  • ឆ្នាំនេះ994881
  • សរុប20222327