ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង៩និង០០នាទីព្រឹក ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះសង្កាត់ និងសមាជិកក្រុមការងារ បានអញ្ញើញចូលរួមក្នុងពិធីសូត្រមន្តឆ្នាំថ្មី នៅសាលាសង្កាត់ជ្រោយចង្វារ បន្ទាប់មកនៅម៉ោង៣រសៀល ឯកឧត្តម និងថ្នាក់ដឹកនាំភូមិសង្កាត់ ក្រុមយុវជនសង្កាត់ បានចូលរួម
ក្នុងពិធីបុណ្យដារភូមិឆ្លងសមិទ្ធផលផ្លូវក្រាលបេតុងច្រកចេញចូលប៉ាស្ទ័រ ដែលជាអំណោយរបស់ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះសង្កាត់ ដែលបានជួយចាក់សាបធ្វើផ្លូវច្រកចេញចូលបរិវេណប៉ាស្ទ័រ អស់ថវិកាចំនួន ៣៥០០ដុល្លា ជូនដល់ប្រជាពលរដ្ឋក្នុងភូមិបានធ្វើដំណើរចេញចូលងាយស្រួល ប្រកបដោយគុណតម្លៃទឹកចិត្តដ៏សប្បុរសធម៍ ជួសមុខឲ្យប្រជាពលរដ្ឋនៅប្លុកប៉ាស្ទ័រ ភូមិទី១ សង្កាត់ជ្រោយចង្វារ សូមគោរពថ្លែងអំណរអរគុណចំពោះ ឯកឧត្តម សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ និងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបាននូវ សុខភាពល្អ សំណាងល្អ សុភមង្គល និងជោគជ័យគ្រប់ភារ:កិច្ច៕