ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ១0និង00នាទីព្រឹក លោកស្រី សុខ ណារី ចៅសង្កាត់រងទី១ តំណាងលោក ពេជ សារឿន ចៅសង្កាត់ជ្រោយចង្វារ ដោយមានការចូលរួមពី លោកស្រី ពិនពៅ នារីសង្កាត់ លោកស្រី គឹម វណ្ណ: និងយុវជនសង្កាត់ បាននាំយកអង្ករ២៥គីឡូ ថវិកា១១0000រៀល និង១៥០ដុល្លា ចូលបុណ្យសពនៅភូមិ៣ ឈ្មោះ ចាន់ ថុន ភេទប្រុស អាយុ ៦៧ឆ្នាំ ដែលទទួលមរណ:ភាពដោយរោគាពាធ កាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦(អង្ករ ២៥គីឡូ ថវិកា៥0000រៀល ជាថវិកាសាលា សង្កាត់ លោកស្រីពិន ពៅ ៤0000រៀល លោកស្រី សុខ ណារី 20000រៀល និងលោក ម៉ៅ ប៊ុនថា១៥០ដុល្លា) លោកស្រី សុខណារី និង ក្រុមការងារ លោកស្រី ជា សំអុន ប្រធានភូមិដើមគ និងយុវជនសង្កាត់ បានចុះសួរសុខទុក្ខ គ្រួសារក្រីក្រនិងពិការទាំងពីរនាក់ប្តីប្រពន្ធ នៅភូមិដើមគ និងបានផ្តល់ជាអង្ករចំនួន ២៥គីឡូ ថវិកា៥0000រៀល៕