ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី0៧ ខែមេសា ឆ្នាំ២០១៦ នៅសាលាស្រុក កោះសូទិន ខេត្តកំពង់ចាម មានរៀបចំ វេទិកាសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកំពង់ចាម ស្តីពីការលើកកម្ពស់ការចូលរួម ការប្រមូលបញ្ហាប្រឈមក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាក្រុងស្រុកឃុំ សង្កាត់ ក្រោមអធិបតីភាព លោក មាស ទួក ប្រធានសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកំពង់ចាម។វេទិកានេះមានការចូលរួម លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង សុខកែម អភិបាលរង ស្រុកកោះសូទិន សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ ទាំង៨ក្នុងស្រុក និងមន្ត្រីនៃការិយាល័យ សាលាស្រុកជាច្រើនរូបផងដែរ ។
នាឱកាសនោះ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកបានមានមតិនិងជម្រាបជូនអំពីរបាយការណ៍ សកម្មភាពនានារបស់ ក្រុមប្រឹក្សាស្រុក ដែលបានបំពេញរយៈពេល២ អណត្តិ រួមទាំងកិច្ចការមួយចំនួនដែលជាការប្រឈមហើយត្រូវថ្នាក់ស្រុកត្រូវរួមគ្នាយកមកដោះស្រាយ នាពេលបន្ទាប់ លោកប្រធានក៏បានបន្តទៀតដែរថា៖ដើម្បីឲ្យវេទិកានេះមានដំណើរការប្រកបដោយភាពរលូន រវាង ស្រុក ឃុំគឺលោកលោកស្រីដែលបានចូលរួមត្រូវចូលរួម លើកយោបល់នូវការងារដែលយើងបំពេញ គ្រប់សកម្មភាពហើយត្រូវលើកឡើងនូវរាល់ចំណុចដែលជាអវិជ្ជមានមួយចំនួនដើម្បីថ្នាក់ស្រុក ខេត្ត មានគោលការណ៍និងរបាយការណ៍ជាមូលដ្ឋាន ដាក់ជូនទៅក្រុមការងារក្នុងការឆ្លើយតប និងដោះស្រាយបន្ត៕