ឯកឧត្តម ជា​សុ​មេធី ចូលរួម​អបអរសាទរ ជូន​ចំពោះ ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រៃវែង​

08-April-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ នៅ​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០១៦ ឯកឧត្តម ជា​សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​សរសេរ​សារ​ចូលរួម​អបអរសាទរ  ជូន​ចំពោះ  ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រៃវែង ដើម្បី ចូលរួម អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ឈាន​មក​ដ់​នាពេល​ខាងមុខនេះ​។​

​ឯកឧត្តម បាន លើកឡើង ថា​៖ តាង​នាម​អោយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​ទាំងមូល និង សូម​ផ្ញើជូន​ដល់​ជនរួមជាតិ​កម្ពុជា​ទាំងអស់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០​។ ឯកឧត្តម​ក៏បាន​ប្រសិទ្ធ​ពរជ័យ​ដល់​ជនរួមជាតិ​ខ្មែរ សូម​ប្រកប​តែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ទេវតា​ឆ្នាំ​ថ្មី​ប្រទាន​សព្ទសាធុការ ប្រោស​ព្រំ ដល់​ប្រជាពលរដ្ឋ ជួបតែ សុវត្ថិភាព និង រក​ទទួលទាន​មានបាន ក្នុង​ជី វ​ភាព​គ្រួសារ  សម្បូរ​សប្បាយ​រុងរឿង​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​៕

ចំនួនអ្នកទស្សនា

    20222457

  • ថ្ងៃនេះ4511
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23981
  • ខែនេះ11791
  • ឆ្នាំនេះ995011
  • សរុប20222457