ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីអបអរសាទរ ពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើមនៃសាលាអន្តរជាតិ ជេនសាណា ឆ្នាំសិក្សា២០១៥-២០១៦ ក្រោមអធិបតីភាព លោក សួស សារិន ចៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
ក្នុងពិធីនេះក៏មានការចូលរួមពី មន្ត្រី សង្កាត់ មេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស នៃសាលាសាលាអន្តរជាតិ ជេនសាណា ជាច្រើនអ្នកផងដែរ មានមតិសំណេះសំណាលទៅកាន់អង្គពិធី លោក សួស សារិន ចៅសង្កាត់បឹងទំពន់ បានសម្ដែងក្ដីកោតសរសើរចំពោះ សាលារួមនឹងលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនណែនាំដល់សិស្សានុសិស្ស តាមក្បួនច្បាប់អប់រំបានល្អប្រសើរ បានលទ្ធផលល្អប្រសើរ គួជាទីមោទនភាព សម្រាប់វិស័យអប់រំសិក្សាធិការ លោកចៅសង្កាត់ក៏បានបន្ថែមទៀតថា៖ ដើម្បីកាត់បន្ថយអត្រាត្រួតថ្នាក់និងអនក្ខរភាពនៅក្នុងសង្គមខ្មែរ សូមសាលាលោកគ្រូង្នកគ្រូបង្កើនការយកចិត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត មានវិធានការ មានបទបញ្ជា ផ្ទៃក្នុងស្របតាមគោលការណ៍របស់ក្រសួង និង រាជរដ្ឋាភិបាល សំដៅលើកកំពស់វិស័យអប់រំឲ្យមានកម្រិតនិងមានប្រសិទ្ធភាពខ្ពស់៕