ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ សហការី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកមូលនិធិសហសង្គ្រោះ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកនៅមូលនិធិសហសង្គ្រោះជូនក្រុមគ្រួសារសព លោកស្រី គង់ មករា សមាជិកភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមពីលោក អនុសាខាកាកបាទក្រហមខណ្ឌ ក្រុមការងារសង្កាត់ មេភូមិ យុវជនសង្កាត់ ភូមិ សសយក ច្រើននាក់ផងដែរ។ បើយោងតាមការរៀបរាប់របស់លោក សេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា៖ក្រុមគ្រួសារសព លោកស្រី គង់ មករា សមាជិកភូមិមានជ័យ១ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ ២០១៦ ហើយកំពុងជួបការខ្វះខាត លើការប្រើប្រាស់និងដោះស្រាយជីវភាពប្រចាំថ្ងៃទើប សង្កាត់បានដាក់សំណើរទៅកាកបាទក្រហមខណ្ឌ ដើម្បី សុំការឧបត្ថម្ភ ហើយសាលាខណ្ឌបានទទួលនិងឆ្លើយតប នូវសំណើក៏បានបញ្ជូនទៅសាខាកាកបាទក្រហមរាជធានី ភ្នំពេញ ធ្វើការប្រគល់ជូននាពេលនេះ ចំនួនប្រាក់ដែលត្រូវឧបត្តម្ភ១,០០០,០០០(មួយលានរៀល)និងបានប្រគល់មួយគ្រួសារទៀតជូនលោកស្រី អ៊ីន រ៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ មានជំងឺស្ត្រី និងសុំអោយបានឆាប់ជាសះស្បីយ មានកម្លាំងមាំមួន ចំនួនរួមទាំងបានឧបត្ថម្ភប្រាក់ ៤០០,០០០,០០ (សែសិបម៉ឺនរៀល)ផងដែរ៕