ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០១៦ នេះក្រុម ការងារមូលដ្ឋាន ដឹកនាំដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងលោកស្រី ឈ្នាង ផាន់ណារីសមាជិកក្រុមប្រឹក្សាសង្កាត់ រួមជាមួយលោកស្រី ឃុន ថន អនុប្រធានភូមិគៀនឃ្លាំងបាននាំយកអង្ករ៥០គ ក្រ ជួយឧបត្ថម្ភដល់ក្រុមគ្រួសារលោកស៊ុំ អ៊ុំ មានកូន០២នាក់សតិមិនប្រក្រតី និងប្រពន្ធឈឺដេកនៅកន្ទេលជាង១០ឆ្នាំមកហើយ រស់នៅក្នុងភូមិគៀនឃ្លាំង អំណោយនេះជារបស់សា លាសង្កាត់ ។
បន្ទាប់មកក្រុមការងារក៏បានបន្តដំណើរទៅចុះសួរសុខទុក្ខលោក ជ័យ សាម៉េតសមាជិកក្រុមប្រឹក្សាមានជម្ងឺកំពុងសំរាកព្យាបាលនៅផ្ទះ ដោយបាននាំយកថវិកា ចំនួន1លានរៀល ដែលជាការឧបត្ថម្ភរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ ប្រចាំខែសំរាប់ជួយការព្យាបាលជម្ងឺ ។ ក្នុងនោះដែរ លោក ព្រាប មុនី ចៅសង្កាត់ ក៏បានឧបត្ថម្ភបន្ថែមនូវថវិកា២០ម៉ឺនរៀល ហើយសាលាសង្កាត់ព្រែកលៀបក៏ឧបត្ថម្ភអង្ករ៥០គ ក្រផងដែរ៕