ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦ ពិធីសូត្រមន្ត និងចម្រើនព្រះបរិត្ត ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាខណ្ឌទួលគោក ដើម្បីឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន ជាមន្ត្រីរាជការ ដែលបានពលិកម្ម ក៏ដូចជាទទួលចែកឋានកន្លងទៅ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌ ទួលគោក។
ពិធីនេះព្រមទាំងមានវត្តមានចូលរួមពី មន្ត្រីសា លាខណ្ឌ អភិបាលរង ខណ្ឌ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ ខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣ ការិយាល័យជំនាញចំណុះសាលាខណ្ឌនិង ប្រជាពលរដ្ឋចូលរួមផងដែរ។
នាឱកាសនោះលោក ឯក ឃុនដឿន អភិបាលខណ្ឌ ទួលគោកបានមានមតិលើកឡើងថា៖ការសូត្រមន្តនេះគឺដើម្បីសូមសេចក្ដីសុខសព្ទសាធុការនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវក ពស ២៥៦០ ដែលឈានមកដល់នាពេលខាងមុខ និង រក្សាប្រពៃណីសាសនារបស់ប្រជាជាតិខ្មែរ ហើយនឹងបង្កើនភាពសហការរវាងមន្ត្រីសាលាខណ្ឌ សង្កាត់និងក្រុមប្រឹក្សា សង្កាត់ខណ្ឌរួមទាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំសកម្មភាពការងារបំពេញស្នាដៃល្អជូនជាតិខ្មែរនាពេលកន្លងមក លោកអភិបាលក៏បានសំណូមពរដល់គណៈអភិបាលក្រុមប្រឹក្សា ខណ្ឌ សង្កាត់ភូមិ កម្លាំងសមត្ថកិច្ចត្រូវបន្តការយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ គ្រប់គោលដៅត្រូវមាន ផែន ការត្រៀមបង្ការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ ជៀសវាងជនបង្ក ធ្វើសកម្មភាពបទល្មើសយើងមិនមានវិធានការទប់ស្កាត់ ហើយត្រូវផ្សព្វផ្សាយដល់មូលដ្ឋានហាមដាច់ខាត ការលេងល្បែស៊ីសងគ្រប់ប្រភេទ និងការលេងល្បែងខុសប្រពៃណីដូចជា៖ លាបម្សៅ ជះទឹកគុបភក់ លាបធ្យូង ដែលជាហាមរបស់រាជរដ្ឋាភិបាល នាំឲ្យខូចរបៀបរៀបរយ និងខុសព្រពៃណីរបស់ខ្មែរ ត្រូវបង្កើតឲ្យមានលេងល្បែងប្រជាប្រិយចោលឈូង ទាញព្រ័ត្របោះអង្គញ់ជាដើម ៕