លោក ម៉ន​នី បណ្ឌិត ​រៀបចំ​ពិធី​បង្សុកូល សូត្រមន្ត​លើករាសី​ទទួល​ពរជ័យ ពី​ទេវតា​ឆ្នាំ​ថ្មី​

09-April-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នា​សៀ​ល​ថ្ងៃទី ០៧ មេសា ២០១៦.​ក្រោម​ការផ្តួចផ្តើម របស់លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​អ​គៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល  អភិបាលរង​ស្រុក និង​មន្ត្រីរដ្ឋបាល​ស្រុក​ទាំងអស់ បានរៀបចំ​ពិធី​បង្សុកូល សូត្រមន្ត​លើករាសី និង​ស្រោច​ទឹក​បណ្តោះ​គ្រោះ ដើម្បី​បណ្តេញ ឧបទ្រពចង្រៃ​ដែល​កើតមាន​នៅក្នុង​ឆ្នាំ​ចាស់​ឱ្យ​រលាយ​សាបសូន្យ និង ត្រៀម​ទទួល​ពរជ័យ ពី​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែល​នឹង​យាង​មក ថែរក្សា​ប្រជាពលរដ្ឋ​ខ្មែរ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ បន្ទាប់ពី ពិធីសូត្រមន្ត បង្សុកូល​ត្រូវបាន​បញ្ចប់ ក៏មាន​រៀបចំ​ពិធីជប់លៀង ហូប​អាហារ​សាមគ្គី និង រាំ​កំសាន្ត​ផងដែរ​។​

​ក្នុងនាម​រដ្ឋបាល​ស្រុក​ស៊ីធរ​កណ្ដាល សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ លោក​អភិបាល និង​អភិបាលរង​ទាំងពីរ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​ក្រោម​ឱវាទ និង​តែងតែ​ដឹកនាំ និង ចូលរួម​យ៉ាងសកម្ម ទាំង ការងារ​ផ្នែក​ពុទ្ធចក្រ ទាំង​ការងារ​ផ្នែក​អាណាចក្រ សូម​គោរព​ជូនពរ លោក​អភិបាល និង​អភិបាលរង​ទាំងពីរ ព្រមទាំង​ក្រុមគ្រួសារ ឱ្យ​មានតែ​សេចក្តីសុខ មាន​សុខ​ភាពល្អ និង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ចំនួនអ្នកទស្សនា

    20222507

  • ថ្ងៃនេះ4561
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24031
  • ខែនេះ11841
  • ឆ្នាំនេះ995061
  • សរុប20222507