ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខណ្ឌ៧មករា បាននាំយកថវិកាមរណៈសង្គ្រោះចំនួន ៤លានរៀលនិងថវិកាផ្ទាល់ខ្លួនរបស់លោក អភិបាលខណ្ឌចំនួន ២០ម៉ឺនរៀល និងថវិកាសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ ចំនួន ៥ម៉ឺនរៀលជូនដល់លោក សោម ចាន់ស៊ី ត្រូវជាបងប្អូនបង្កើតរបស់លោក សោម វុទ្ធី ភេទប្រុស ដែលបានពលីជីវិតជូនជាតិក្នុងសមរភូមិ នៅផ្ទះ ៤៣អឺ៣ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕