ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង ៣០នាទីព្រឹក បានរៀបចំប្រជុំ ប្រចាំ ខែមេសា ឆ្នាំ២០១៦ របស់គណៈកម្មាធិការកិច្ចការីនារី និងកុមារ នៅសាលាសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជ ធានីភ្នំពេញ។
កិច្ចប្រជុំមានវត្តមានចូលរួមពី លោក លោក ស្រីជាសមាជិក គកនក សង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាល សរុប វត្តមានចូលរួមចំនួន ៣០នាក់ ស្រី ១៦នាក់ ស្ថិត ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ ។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈរួមមាន៖១-ពិនិត្យរបាយការណ៍កន្លងមក ២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព ៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ ៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត ៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ ៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ -ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃ គកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចូលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារក ការជួញដូរស្ត្រីកុមារ ការចុះ អត្រានុកូលដ្ឋានកំណើត និងវិស័យ អប់រំ ក្នុងសង្គម ។ បន្ទាប់មក លោកចៅសង្កាត់ក៏ បានស្នើដល់ គ កនក សង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្កាត់៕