ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចូលរួម កម្មវិធី​ពោធិ​សែន​ជ័យ​សង្ក្រាន្ត​

10-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ប្រសាសន៍​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​កម្មវិធី​ពោធិ​សែន​ជ័យ​សង្ក្រាន្ត របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បង្កើតអោយមាន​ប​រិ​យា​កាស​សប្បាយរីករាយ ជូន​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ទាំងមូល​។​

​ឯកឧត្តម​បានលើកឡើង​ថា​៖  “​យើង​ត្រូវមាន​មោទនភាព​ដែល​បាន​កើតជា​កូន​ខ្មែរ ហើយ​យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ​។ ប៉ុន្តែ​អ្វីដែល​យើង​ទទួលខុសត្រូវ​ក្នុងការ​ចូលរួមចំណែក​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ គឺ​ពឹង​ផ្អែកលើ​អ្វីដែល​យើង​ធ្វើ​នៅថ្ងៃនេះ​។​
 លើសពីនេះ​ទៀត អ្វីដែល​អាចរួមចំណែក​ចំពោះ​ប្រទេសជាតិ​បាន គឺ​សូមអោយ​យុវជន​ប្រឹងប្រែង​រៀនសូត្រ​ដោយ​ខ្លួនឯង ហើយ​ធ្វើយ៉ាងណា​ទទួលបាន​ជោគជ័យ​ចំពោះ​ជីវិត​របស់ខ្លួន ទាំងនេះហើយ​គឺជា​ការលះបង់​ធំជាងគេ បើ​ប្អូន​ជោគជ័យ ប្រទេសជាតិ​ក៏​ជោគជ័យ​ដែរ​។ ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង ជឿជាក់​លើ​សង្គមជាតិរ​បស់​យើង និង​ត្រូវ​ជឿជាក់​លើ​កម្ពុជា​”​។៕

ចំនួនអ្នកទស្សនា

    20222347

  • ថ្ងៃនេះ4401
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23871
  • ខែនេះ11681
  • ឆ្នាំនេះ994901
  • សរុប20222347