ព្រៃវែង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារចុះបើកផ្តល់ប្រាក់បេឡាមរណសង្គ្រោះ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ លោក ម៉ននី បណ្ឌិត ប្រធានកិត្តិយស នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស៊ីធរកណ្តាល ដោយមានការសហការពី ស.អ.ក.ស្រុកស៊ីធរកណ្ដាល និង សាខា ស.អ.ក. ឃុំអំពិលក្រៅ និងឃុំប្ញស្សីសាញ់ បានចុះយកប្រាក់បេឡាមរណសង្គ្រោះ ៤លានរៀល ក្នុង១គ្រួសារ ប្រគល់ជូន២គ្រួសារនៃសពសសមាជិក ស.អ.ក.១-ឈ្មោះ ម៉ូត ឡូត ជាជនពិការ នៅភូមិ ព្រៃឈៀង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ២-ឈ្មោះ ឈុំ ឆេង ជាគ្រួសារជនពលី នៅភូមិស្វាទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល៕