លោកស្រី សួន ចាន់ណា​រី បាន​នាំយក​អំណោយ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១៥ គ្រួសារ ក្នុង​សង្កាត់​សំរោង​

10-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៦ សាលាខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ ស​.​ស​.​យ​.​ក ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោកស្រី សួន ចាន់ណា​រី បាន​នាំយក​អំណោយ​របស់ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ចុះ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១៥ គ្រួសារ ក្នុង​សង្កាត់​សំរោង​។

​ពិ​ធិ​នេះ​ក៏មាន​ការចូលរួម​ពី លោក ហួត លាភ​ពិសិដ្ឋ អភិបាលរងខណ្ឌ​ព្រែក​ព្នៅ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ យុវជន សស​យក មេភូមិ និង​មន្ត្រី​សាលាខណ្ឌ​ជាច្រើន នាក់ ផងដែរ ។​ នាឱកាស នោះ​លោកស្រី សួន ចាន់ណា​រី  អភិបាលរង ខណ្ឌ​ព្រែក​ព្នៅ បាន​មានមតិ​សំណេះសំណាល​ទៅកាន់  ប្រជាពលរដ្ឋ ប្រកបដោយ ភាពកក់ក្ដៅ និង រីករាយ ស្និទ្ធស្នាល​បំផុត  ព្រមទាំង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ  ពី សំណាក់ ឯកឧត្តម សាយ សំ​អាល់ ប្រធាន សស​យក រាជធានី ភ្នំពេញ   ដែល​ឯកឧត្តម  បាន​ជួយ​ចូលរួម ក្នុង​សកម្មភាព មនុស្សធម៌ ប្រកបដោយ សុទ្ធា​ជ្រះថ្លា  លោកស្រី​អភិបាលរង ក៏បាន បញ្ជាក់​ផងដែរ​ថា​៖ ទោះបី ជា​ថវិកា និង​សម្ភារៈ​នេះ​វា​បន្តិចបន្តួច ក៏ដោយ​តែ​វា​អាច​សម្រាល​ដោះស្រាយ​ជីវភាព​បាន​មួយកម្រិត​។​
 

លើសពីនោះ​ទៅទៀត លោកស្រី​អភិបាលរង និង​ក្រុមការងារ ក៏បាន​ចែក​សម្ភារៈ​និង ថវិកា​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​១៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ   ទទួលបាន​អង្ករ ២០​គីឡូក្រាម ទឹក​ស៊ី អ៊ីវ ៣​ដប ទឹកត្រី​៣​ដប និង ថវិកា​២​ម៉ឺន​រៀល​ទៀតផង ៕

ចំនួនអ្នកទស្សនា

    20222237

  • ថ្ងៃនេះ4291
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23761
  • ខែនេះ11571
  • ឆ្នាំនេះ994791
  • សរុប20222237