ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៦ លោក ជា វណ្ណូ អនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី១ បានចុះចែកអត្តសញ្ញាណជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅ ក្នុង ភូមិ ទី៩ ភូមិទី១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ពិធីចែកអត្តសញ្ញាណជូនប្រជាពលរដ្ឋនេះមានការចូលរួម លោក ប៉ិច សុខឃឿន លោកស្រី ឆាយ លីនណា ចៅសង្កាត់រង លោក មេភូមិ ទី៩ មេភូមិទី១០ សកម្មជន យុវជនសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ និង បងប្អូនប្រជាពលរដ្ឋ សរុប ៨៥នាក់ផងដែរ។
មានមតិទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ លោក ជា វណ្ណូ អនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី១ បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។
ក្រៅពីការសំណេះសំណាល លោក ប្រធានក្រុមការងារ ក៏បានធ្វើការចែកនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ នៅក្នុង ភូមិទី៩និងទី១០ ហើយ លោក ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការខណ្ឌ ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពរយៈពេល១០ឆ្នាំ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ហើយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំបានធ្វើអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់មកធ្វើនៅប៉ុស្តិ៍នគរបាល រៀងរាល់ម៉ោងធ្វើការ។
លើសពីនេះទៅទៀត៖ លោក ប៉ិច សុខឃឿ ន ចៅសង្កាត់រង ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ សាលាសង្កាត់ទឹកល្អក់ទី១ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណ មកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោក ប្រធានក្រុមការងារ និងសហការី ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕