ព្រៃវែង៖ ដើម្បីអបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ខេត្តព្រៃវែង អមដំណើរជាមួយសមាជិកក្រុមការងារ បាននាំយកនូវអំណោយរបស់ឯកឧត្តម នេត សាវឿន និងលោកស្រី រួមមានជាទ័យ្យទាន បច្ច័យ ស្លាដក់ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ ចំនួន០៦វត្ត និង នាំយកស្រាបៀរ ទឹកក្រូច និងថវិកាជូនប្រជាពលរដ្ឋក្នុងឃុំ៖- ឃុំជាខ្លាង០៨ភូមិ ប្រជាពលរដ្ឋទទួលបានទឹកក្រូច២០កេស ស្រាបៀកម្ពុជា៣១កេស- ឃុំគោកគង់កើត១២ភូមិ ប្រជាពលរដ្ឋទទួលបានទឹកក្រូច២៨កេស ស្រាបៀរកម្ពុជា៤៤កេស៕