លោក សាយ ប៊ុន​សឿន ​បាន​នាំយក​ថវិកា​មូលនិធិ ស ខេង ជូន​ប្រជា​ពល​ទាំង​៧​ភូមិ ក្នុង ឃុំ​ព្នៅ​១

11-April-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ លោក សាយ ប៊ុន​សឿន តំណាង ឯកឧត្តម កឹម សុខុន និង ឯកឧត្តម សៅ វ​លក្ខណ៍ បាន​នាំយក​ថវិកា​មូលនិធិ ស ខេង ជូន​ប្រជា​ពល​ទាំង​៧​ភូមិ ក្នុង​ឃុំ​ព្នៅ​១ ចំនួន​៣១​នាក់ និង​ប្រគល់​ផ្ទះ​ជូន​លោក យាយ ជី​ម អាយុ​៨៣ ឆ្នាំ​នៅ ភូមិ​កំ​ព្រៅ ឃុំ​ព្នៅ​ទី​១​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​នាឱកាស​នោះ​លោក សាយ ប៊ុន​សឿន តំណាង​ឯកឧត្តម កឹម សុខុន និង ឯកឧត្តម សៅ​ វ​លក្ខណ៍​បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់ គណបក្ស​ប្រជា​ប្រជាជន​កម្ពុជា ពិសេស​សម្ដេច ស ខេង  ប្រធាន មូលនិធិ និង​ជា​ប្រធាន​ក្រុមការងារ ខេត្តព្រៃវែង ដែល​តែង​ចាត់​តំណាង ក្រុមការងារ​យក​មូល​និ​ធិ​ប្រគល់ជូន​ទូទាំង ស្រុក​ស៊ីធរ​កណ្ដាល​ដោយ​មិនមាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​
​ក្រោយពី​ការ​សំណេះសំណាល​ចប់ ក្រុមការងារ​ក៏បាន​នាំយក​ថវិកា​មូលនិធិ ស ខេង ជូន​ប្រជា​ពល​ទាំង​៧​ភូមិ ក្នុង​ឃុំ​ព្នៅ​១ ចំនួន​៣១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន  ថវិកា ២០​ម៉ឺន​រៀល  និង ប្រគល់​ផ្ទះ ១​ខ្នង ជូន​លោក យាយ ជី​ម អាយុ​៨៣ ឆ្នាំ​នៅ ភូមិ​កំ​ព្រៅ ឃុំ​ព្នៅ​ទី​១​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ផងដែរ​៕

ចំនួនអ្នកទស្សនា

    20222607

  • ថ្ងៃនេះ4661
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24131
  • ខែនេះ11941
  • ឆ្នាំនេះ995161
  • សរុប20222607