លោក នុត ពុធ​ដា​រ៉ា ចូលរួម សំណេះសំណាល​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​

11-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖  នៅ​ព្រឹក​ថ្ងៃ ទី​១០ ខែមេសា ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បានធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។
 ពិធី​សំណេះសំណាល​នេះ​មាន​វត្តមាន​ចូលរួម ពី​លោក លោក ស្រី​ជាម​ន្ត្រី សាលាខណ្ឌ  កងរាជអាវុធហត្ថ​ខណ្ឌ  កងកម្លាំង​នគរបាល  ក្នុង​ខណ្ឌ  និង មន្ត្រី​សាលា សង្កាត់​ជាច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដង្កោ​បាន​មានមតិ​សំណេះសំណាល ទៅកាន់ កងកម្លាំង ដែល​បាន​ចូលរួម​ប្រកបដោយ ភាព ស្និទ្ធស្នាល  និង​រីករាយ​បំផុត    លោក​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ  ដល់​កងកម្លាំង ទាំង​អាវុធហត្ថ  នគរបាល​ដែល​បាន​លះបង់ ពេលវេលា​ចូលរួម បេសកកម្ម​ការពារ សន្តិសុខ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត   សហការ​ជាមួយ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​បានល្អ​ប្រសើរ   «​ដែលជា​កម្លាំង​ស្នូល  ដោយ​យើង​មិនអាច​ខ្វះ​បាន​នូវ​កម្លាំង អាវុធហត្ថ នគរបាល នេះ​បានឡើយ » ។​
ក្រៅអំពីការសំណេះសំណាល លោក អភិបាលខណ្ឌ ក៏បាន​ឧបត្ថម្ភ​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ នូ​វៈ ប្រេងម៉ាស៊ូត ២០០​លីត្រ ប្រេងសាំង​២០០​លីត្រ ស្រា​បៀរ​១០​កេស និង​ថវិកា ១.៥០០.០០០​រៀល រួមជាមួយគ្នានោះ លោក វើក សាមឿន ចៅសង្កាត់​ដង្កោ ក៏បាន​ឧបត្ថម្ភ​ថវិកា ២០០​ដុល្លា ដល់​អង្គភាព​កងរាជអាវុធហត្ថ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20221917

  • ថ្ងៃនេះ3971
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23441
  • ខែនេះ11251
  • ឆ្នាំនេះ994471
  • សរុប20221917