ព្រៃវែង ៖ ក្រោយពីទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ចំពោះប្រជាពលរដ្ឋ លោក ម៉ននី បណ្ឌិត អភិបាលនៃគណអភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានឧបត្ថម្ភថវិកាចំនួន ២០ដុល្លា ដល់ឈ្មោះ ម៉ន ឆែម ដែលជាជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកន្លងមក។
ក្នុងនាមជនរងគ្រោះ លោក ម៉ន ឆែម ក៏សូមគោរព និងកោតសរសើរដល់លោកអភិបាលស្រុកដែលតែងតែយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌ កិច្ចការសង្គម ជាមួយប្រជាពលរដ្ឋផ្ទាល់ និងការងារអភិវឌ្ឍន័ក្នុងស្រុកស៊ីធរកណ្តាល។
សូមជូនពរលោកអភិបាលស្រុកជួបតែជួបតែសំណាងល្អ សុខភាពល្អ និងសម្រេចគោលបំណងគ្រប់កិច្ចការងារទាំងអស់៕