គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ​ដឹកនាំ​កម្លាំង​ល្បាត​ក្នុង ភូមិសាស្ត្រ ទូ​ទាំង​ខណ្ឌ​

19-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រោម​ការដឹកនាំ​របស់​លោក ប៉ឹ​ល កុសល ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ នៅ​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ និង​លោក ព្រុំ ស័​ក្តា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ដែលមាន​កម្លាំង​ចូលរួម​ពី កម្លាំង​នគរបាល​ខណ្ឌ​កម្លាំង​ផ្នែក និង កម្លាំង​ប៉ុស្ដិ៍នគរបាល​សង្កាត់​បាន​ចេញ​ល្បាត​គ្រប់​គោលដៅ ដោយ​ប៉ុស្ដិ៍នគរបាល សង្កាត់​ក្រាំងធ្នង់ បាន​ឈរជើង ០២​គោលដៅ ភូមិ​សំ​រោ​ទាវ និង ផ្លូវ​២០១០ ជាប់​ថ្នល់​រថភ្លើង ព្រំប្រទល់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍ នគរបាល សង្កាត់​ឃ្មួញ ឈរ ជើង នៅ​ភូមិ​សែន​សុខ និង កន្លែង​លក់​ខ្យង​ខាងត្បូង​ហ្គ្រេ​ន​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​មាន​កម្លាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន ០៦​នាក់ និង​ម៉ូតូ​ចំនួន ០៣​គ្រឿង ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ដើម្បី​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ផ្សេងៗ និង​ការពារ​សន្តិសុខ សុវត្ថិភាព​ដែល​អាច​កើតមាន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ជូន​ប្រជាពលរដ្ឋ ៕

ចំនួនអ្នកទស្សនា

    20221577

  • ថ្ងៃនេះ3631
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23101
  • ខែនេះ10911
  • ឆ្នាំនេះ994131
  • សរុប20221577