លោក ប៉ឹ​ល កុសល បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​ផ្សេងៗ របស់​មន្ត្រីក្រោមឱវាទ​

19-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ​សែន​សុខ ​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុងការ​បំពេញការងា​រ និង​ជម្រុញ​ពង្រឹង​ដឹកនាំ​ការងារ បន្ត​ដល់​មន្ត្រីរាជការ នៃ​ការិយាល័យ​ចំណុះ​ខណ្ឌ សែន​សុខ រាជធានី ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី គណៈ​អភិបាល ខណ្ឌ ក្រុមប្រឹក្សា ខណ្ឌ  មន្ត្រី បម្រើ​ការងារ​នៅ​សាលាខណ្ឌ ប្រធានការិយាល័យ ចំណុះ​សាលាខណ្ឌ  ចៅសង្កាត់ និង​កងកម្លាំងប្រដាប់អាវុធ  ស្ថិតក្រោម​អធិបតីភាព លោក ប៉ឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ ។​

​ក្រោយពី​ស្ដាប់​របាយការណ៍​ដែល​បានលើកឡើង​របស់​បណ្ដា​អង្គភាព​ជុំវិញ​អាជ្ញាធរ មូលដ្ឋាន​សង្កាត់ លើ​បញ្ហា​ប្រឈម​និង​សកម្មភាព​ការងារ​ដែល​បាន​អនុវត្តន៍​កន្លងមក នាឱកាស​នោះ​លោក ប៉ឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​ បាន​មានមតិ​លើកឡើង​ដែរ​ថា​៖ ក្នុងនាម​រដ្ឋបាល​ខណ្ឌ និង​ថ្នាក់ដឹកនាំ​ដោយ ខណ្ឌ ដោយ​លោក​ទើបតែ​បាន​ចូលកាន់​តំណែង​បាន​ជាង​តែ​១០​ថ្ងៃ​តែប៉ុណ្ណោះ​ព្រោះ​ពីមុន​លោក​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ គឺ​ពុំបាន​ក្ដាប់​នូវជាប់​សភាពការណ៍​ជុំវិញ​រដ្ឋបាល​របស់​គ​ណៈ​អភិបាល​ និង​បញ្ហា​ប្រឈម​នានា​របស់​មន្ត្រី និង​សង្កាត់ ប្រជាពលរដ្ឋ​នោះឡើយ លោក អភិបាល​ក៏បាន​បន្ថែមទៀត​ផងដែ​រថា​៖​ចាប់ពីពេលនេះ​តទៅ​គ្រប់​អង្គភាព​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ចៀសវាង​នូវ​អំពើ​ល្មើស​ឬ​សកម្មភាព​អសកម្ម និង​ការមើល​បំណាំ​គ្នា ជះ​ទឹក​ដាក់គ្នា​ធ្វើ​ឲ្យ​កិច្ចអភិវឌ្ឍន៍​មិនមាន​ដំណើរការ ហើយ​ការបម្រើ​សេវាសាធារណៈ​មិនមាន​វិវត្តន៍​ប្រែប្រួល​ទៅមុខ​ទេ ហើយ​ត្រូវ​ចេះ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ និង​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​មាន​ករណី​ណា​កើតឡើង​ត្រូវ​សហការ​រួបរួម​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ឲ្យ​ប្រព័ន្ធ​រដ្ឋបាល​មួយ​ក្លាយជា​រដ្ឋបាល​ស៊ីជម្រៅ​ និង មាន​ទំនុកចិត្ត​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម​៕

ចំនួនអ្នកទស្សនា

    20221557

  • ថ្ងៃនេះ3611
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23081
  • ខែនេះ10891
  • ឆ្នាំនេះ994111
  • សរុប20221557