ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំដោយ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំប្រជុំ និងដាក់ពង្រាយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសរុប ៥៤នាក់ នៅតាមកំណាត់ផ្លូវ និងវិថីសំខាន់ៗចំនួន ០៧គោលដៅ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីតាមខេត្តវិញកុំអោយមានការកកស្ទះ ។
ផ្លូវដែលបានដាក់កម្លាំងស្ថិតក្នុងសង្កាត់ទឹកថ្លា មានផ្លូវលេខ២០០៤ កែងណ័រប្រ៊ីត ផ្លូវលេខ២០០៤ កែងផ្លូវលេខ៣៧១ ផ្លូវលេខ២០០៤ កែងផ្លូវ ២៧១ ផ្លូវលេខ២០០២ កែងផ្លូវលេខ២៧១ និងវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ១០១៩ និងសង្កាត់ភ្នំពេញថ្មី មានផ្លូវលេខ១០១៩ កែងផ្លូវលេខ១៩៨៦ និងផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៩៥៨ ៕