ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ មេសា ២០១៦ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទ យុវជន មន្ត្រីសង្កាត់ ភូមិ បានពាំនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកដល់លំនៅដ្ឋានបងប្អូនជនងាយរងគ្រោៈ ចាស់ជរា ស្ត្រីម៉េម៉ាយគ្មានទីពឹង គ្រួសារទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន៤៥ គ្រួសារ ក្នុងសង្កាត់ក្បាលកោះ។
នាឱកាសនោះ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ច្បារអំពៅ បានសំណេះសំណាលទៅកាន់បងប្អូនប្រកបដោយភាពរីករាយនិង ស្និទ្ធស្នាលបំផុតនិងពាំនាំនូវការសួរសុខទុក្ខពីសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមទន្ទឹមនឹងការសាកសួរ សុខទុក្ខចប់ អភិបាលខណ្ឌក៏បាននាំយកសំភារៈថវិកាចែកជូនបងប្អូនជនងាយរងគ្រោៈ ចាស់ជរា ស្ត្រីម៉េម៉ាយគ្មានទីពឹង គ្រួសារទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន៤៥ គ្រួសារ ក្នុងសង្កាត់ក្បាលកោះផងដែរ៕