ស្នងការ​នគរបាល​រាជធានី ​ភ្នំពេញ​ សរុប​លទ្ធផល​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​

19-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ក្នុងឱកាស​មាន​ប្រជាពលរដ្ឋ​ឈប់សម្រាក ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សម្រុក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នកធ្វើការងារ​ចំណាកស្រុក​បាន​ប្រមាណ​៤១០​នាក់​។​
 

ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​អត្តសញ្ញាណ​កម្ម លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មិន សុ​ផេ​ត បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​ថ្ងៃទី​១៩ ខែមេសា នេះ​ថា គ្រប់​ប្រជាពលរដ្ឋ​ដែល​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះ គឺ​ភាគី​ច្រើន ជា​ប្រជាពលរដ្ឋ ដែលមាន​ភាព​រវល់​ការងារ ទៅ​ការងារ​ទី​ឆ្ងាយៗ និង​មាន​មួយចំនួន​ទៅធ្វើ​ការងារ​ក្រៅប្រទេស​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍ មិន សុ​ផេ​ត បន្តថា​៖ ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នេះ កងកម្លាំង​នគរបាល​បាន​ព្យាយាម​អស់ហើយ រងចាំ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ពេលទំនេរ ហើយ​ឈប់សម្រាក​ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ ដើម្បី​បាន​ប្រើប្រាស់​ក្នុង​មុខរបរ និង​ប្រើប្រាស់​សម្រាប់​បោះឆ្នោត​ជាដើម​។ លោក បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ ៩៦​ម៉ឺន​នាក់ ក្នុងនោះ​នៅមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២២​ម៉ឺន​នាក់​ទៀត នៅ​មិនទាន់បាន​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ធ្វើ​ការងារ​ចំណាកស្រុក​៕

ចំនួនអ្នកទស្សនា

    20221637

  • ថ្ងៃនេះ3691
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23161
  • ខែនេះ10971
  • ឆ្នាំនេះ994191
  • សរុប20221637