ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៤ ក្នុងសង្កាត់ប្រទះឡាង រួមមានៈ ភូមិអង្គ ភូមិភា ភូមិតាំងរនាម និង ភូមិប្រទះឡាង ព្រមទាំងចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវទាំងនោះ លើផ្ទៃដីស្រែប្រមាណ៨០ហិកតា។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក៏បាន សំណេះសំណាលទៅកាន់បងប្អូនប្រជាកសិករ ប្រកបដោយភាពកក់ក្ដៅ បំផុត លើសពីការសំណេះសំណាលលោកអភិបាលបានឧបត្ថម្ភនូវប្រេងម៉ាស៊ូត ចំនួន ៥០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកនេះដើម្បីបម្រើផលប្រយោជន៍រួមផងដែរ៕