កិច្ចប្រជុំស្ដី អំពី​ការផ្សព្វផ្សាយ ក្រុមការងារ​ចម្រុះ​ចុះ​អនុវត្តន៍​ផែនការ ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​

20-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ​នៅ​ព្រឹក ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ និង ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ឃុន សំបូរ អគ្គនាយករង​អន្តោ​ប្រវេ​សន្ត​ជា​ប្រធាន​ក្រុម ការងារ​ចម្រុះ ចុះ​អនុវត្ត​ការងារ គ្រប់គ្រង ជនបរទេស​អន្តោប្រវេសន៍​ខណ្ឌចំការមន បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​អំពី​ការផ្សព្វផ្សាយ សមាសភាព​ក្រុមការងារ​ចម្រុះ​ចុះ​អនុវត្ត​ផែនការ ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ក្នុង ព្រះរាជាណាចក្រ​កម្ពុជារ​បស់​ក្រសួងមហាផ្ទៃ​។

​ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នេះ​វា​មាន​សារសំខាន់​ខ្លាំងណាស់ សំរាប់​សេដ្ឋកិច្ច សន្តិសុខ និង សិទ្ឋិ​មនុស្ស ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ឃួ​ង ស្រេង បានផ្តល់​ជា​អនុសា​ស​ន៏ គឺថា ត្រូវធ្វើ​ឲ្យ​បានល្អ ម៉ត់ចត់ ច្បាស់លាស់ ច្បាប់​គឺ​ច្បាប់ ដើម្បី​ឲ្យ​ប្រទេស​យើង​មានការ គ្រប់គ្រង​ល្អ​ដូច​អរិយ​ប្រទេស​ក្នុង​ពិភពលោក​ផងដែរ​។ សូម​គូសបញ្ជាក់​ផងដែរ​ថា ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នេះ​ធ្វើ​ក្នុង ខណ្ឌ​ចំនួន​ប្រាំបី​ក្នុង​រាជធានី​ភ្នំពេញ ដែល​ខណ្ឌ​បួន​ទៀត និង ខេត្ត​ផ្សេងៗ​បាន ស្រង់​ស្ថិតិ​ជនបរទេស​រួច​អស់ហើយ​៕

ចំនួនអ្នកទស្សនា

    20221887

  • ថ្ងៃនេះ3941
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23411
  • ខែនេះ11221
  • ឆ្នាំនេះ994441
  • សរុប20221887