លោក កែវ ន​ឬ​ទ្ធិ ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកំពង់ចាម​

20-April-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ចាម ​នារ​សៀ​ល ​ថ្ងៃទី​២០​​ខែមេសា ឆ្នាំ​២០១៦​បាន​ប្រារព្ធ​ពិធី​តែងតាំង​មុខតំណែង ​លោក កែ​វ ន ​ឬ​ទ្ធិ ឋានៈនាយករដ្ឋបាលរងជា​អភិបាលរង ​ខេត្តជំនួសឯកឧត្តម ស៊ឹម សុខព្រី ដែលចូលនិវត្តន៍ ក្រោម​អធិបតីភាព​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ពី​ធី​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​លោកជំទាវ​ជា​អភិបាលរង ក្រុមប្រឹក្សា​ខេត្ត មន្ទីរជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ លោក លោកស្រី​ជា​អភិបាល និង ក្រុមប្រឹក្សា​ស្រុក​ក្រុង មេឃុំ​ចៅសង្កាត់​ផងដែរ​។​
 បន្ទាប់ពី​ឯកឧត្តម លន់លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​អាន​របាយ​ការ​ណ៏​ស្វា​គម​ន៏​ពី​សកម្មភាព​ការងារ​កន្លងមក​ជូន​គណៈអធិបតី រួចមក លោក កែ​វ ន ​ឬ​ទ្ធិ​បានធ្វើ​ការប្តេជ្ញាចិត្តថា នឹង​បំពេញការងារ​ដែល​ថ្នាក់លើ​ប្រគល់ជូន ឲ្យ​បានសម្រេច​គ្រប់​ភារកិច្ច​ ​ក្នុងនោះ​ធានា​ឲ្យ​បាន​ដាច់ខាត​នូវ​រដ្ឋធម្មនុញ្ញ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខិតខំ​បំពេញការងារ​អោយ​អស់ពី​សមត្ថភាព និង​កម្លាំងកាយ​ចិត្ត​ដើម្បី​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការកសាង​សមត្ថភាព​មន្ត្រី​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាសាធារណៈ ការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់​ការទាក់ទាញ​អ្នកវិនិយោគ​ដើម្បី បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​។​

​បង្កើន​សាមគ្គីភាព​កិច្ចសហការ​ណ៍ និង​ទំនាក់ទំនង​ល្អជា​មួយ​គណ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មន្ទីរ​អង្គភាព​ជំនាញ ក្រុមប្រឹក្សា​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ភាគី​ពាក់​ព័​ន្ឋ​ផ្សេងៗ​ទៀត​រួមមាន បណ្តា​ប្រទេស​ជា​មិត្ត​វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង ហើយ​មាន​សកម្មភាព​ជាមួយ​ខេត្ត​តាម​ការចង្អុលបង្ហាញរ​បស់​ក្រសួង​ម​មហាផ្ទៃ ឯកឧត្តម​អភិបាលខេត្ត​សំដៅ​រួមគ្នា​ជំរុញ​ការ​អភិ​វ​ឌ្ឈ​ខេត្តកំពង់ចាម​ឲ្យ បាន​ខ្លាំងក្លា និង​លើកកម្ពស់​ឧត្តមភាព​សេវាសាធារណៈ ដើម្បី​រដ្ឋបាលខេត្ត​អាច​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង និង​ទទួលបាន​ការទុកចិត្ត​កោតសរសើ​ស្រលាញ់​រាប់អាន​ថែមទៀត​ពី​សំណាក់ ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​។​ក្នុង​ឳ​កាស​នោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្តេច​ក្រឡាហោម ស ខេង ឯកឧត្តម សក់ សេដ្ឋា ដែល​បានផ្តល់​ការទុកចិត្ត​ផ្តល់​ឳ​កាស​ដល់​រូបលោក​មាន​ភ​ព្វ​សំណាង​ទទួល បាន​តួនាទី​ដ៏​សំខាន់​នេះ ។

​បន្ទាប់មក​ឯកឧត្តម សក់ សេដ្ឋា បាន​ផ្តាំផ្ញើ​ដល់​លោក កែ​វ ន​ឬ​ទ្ធិ ត្រូវធ្វើ​យ៉ាងណា​ត្រូវ​បង្កើន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នៅក្នុង​ខេត្ត ឲ្យ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។​ព្រោះថា​ការផ្លាស់ប្តូរ​បទពិសោធ​ន៏​គ្នា ទៅវិញទៅមក​ធ្វើ​ឲ្យ​យើង​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ការងារ​ថែម មួយកម្រិត​ទៀត​។ ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​៕
ដោយ​៖​អ៊ា​ម ហ៊ុយ​

ចំនួនអ្នកទស្សនា

    20221787

  • ថ្ងៃនេះ3841
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23311
  • ខែនេះ11121
  • ឆ្នាំនេះ994341
  • សរុប20221787