​លោក​ហែម ដា​រិ​ទ្ធ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​ឥណទាន​ដល់​សហគម​ន៏​ក្រីក្រ ជា ផេង អភិវឌ្ឍន៍​

21-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​ លោក ​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​ឥណទាន​ដល់​សហគម​ន៏​ក្រីក្រ ជា ផេង អភិវឌ្ឍន៍ នៅ​ភូមិ​ សា​ឡូង សង្កាត់​ កំបូល ខណ្ឌ​ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​នាឱកាស​នោះ​លោក ​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បានលើកឡើង​ដែរ​ថា​៖ នេះ​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​អ្នកក្រីក្រ រាជធានី​ភ្នំពេញ (UPRF) ដែល​បានផ្តល់​ឥណទាន​បង្កើត​មុខរបរ​ស្មើនឹង​ទឹកប្រាក់​១០០០០​ដុល្លា និង​សម្រាប់​ឥណទាន​សាងសង់​លំនៅឋាន​ចំនួន ១២​គ្រួសារ ស្មើនឹង​ទឹកប្រាក់​៤២០០​ដុល្លា (​ដោយ​១​គ្រួសារ ៣៥០០​ដុល្លា​) ដែល​នឹងត្រូវ​សាងសង់​ផ្ទះ​ជា​សំណង់​រឹង ទំហំ ៤​គុណ​១០​ម៉ែត្រ លើ​ទំហំ​ផ្ទៃដី ៥​គុណ​នឹង​១៥​ម៉ែត្រ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ឯកឧត្តម ម៉ាន់ ឈឿន សមាជិក​ព្រឹទ្ធសភា បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ជីក​អណ្តូងទឹក​១​តម្លៃ​១៥០០​ដុល្លា ដែលជា​ថវិកាបដិភាគ​ពី​សប្បុរសជន និង​ពី​សមាជិក​សហគមន៍ ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​សហគមន៍​។ សូមបញ្ជាក់ថាៈ សហគមន៍ ជា ផេង អភិវឌ្ឍន៍ មាន​ប្រជាជន​រស់នៅ​ចំនួន ៧៣​គ្រួសារ ស្មើនឹង ២២៣​នាក់ ប្រុស​ចំនួន ១៣១​នាក់ ហើយ​គម្រោង​ផ្តល់​ឥណទាន​ខាងលើ​ជា​គម្រោង​លើ​ទី​១ និង​ជាការ​សាកល្បង​សម្រាប់​សហគមន៍​នេះ​៕

ចំនួនអ្នកទស្សនា

    20222497

  • ថ្ងៃនេះ4551
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24021
  • ខែនេះ11831
  • ឆ្នាំនេះ995051
  • សរុប20222497